បទវិភាគ

បទវិភាគ៖ ក្រុងមូស្គូមិនមានសេណារីយ៉ូអ្វីដែលប្រកបទៅដោយសុទិដ្ឋិនិយមនោះទេ

ដោយ៖សហការី

គេលំបាកនឹងប៉ាន់ប្រមាណទៅលើវិបត្តិនយោបាយដែលផ្ទុះឡើងនៅក្នុងប្រទេសរុស្ស៊ីកាលពីចុងខែមិថុនាដែលគេមើលឃើញជាសាធារណៈអំពីជម្លោះរវាងមេដឹកនាំទាហានស៊ីឈ្នួល Yevgeny Prigozhin និងប្រមុខការពារជាតិរុស្ស៊ីដែលគ្រប់ក្រសួងការពារជាតិ  (MOD) គេមិនអាចដឹងថាតើវានឹងលេចចេញជាសេណារីយូដូចម្តេច។

“ការបះបោរដង្ហែជាក្បួនទៅកាន់ទីក្រុងមូស្គូទាមទារកយុត្តិធ៌ម” របស់ Prigozhin ដែលធ្វើឲ្យប្រជាជនរុស្ស៊ី និងពិភពលោកទាំងមូលបានឃើញជាក់ស្តែងកាលពីថ្ងៃទី ២៤ ខែមិថុនា មានសភាពគួឲ្យរន្ធត់ដែលគេមិននឹកស្មានដល់និងបង្កជាការភ័យខ្លាចគឺមិនខុសគ្នានឹងហ្វូងមនុស្សបើកការវាយប្រហារទៅលើវិមាន Capitol របស់សហរដ្ឋអាម៉េរិកយ៉ាងដូច្នោះដែកាលពីថ្ងៃទី ៦ មករា ឆ្នាំ ២០២០។ រុស្ស៊ីក៏មិនខុសគ្នាដែ​​ការ​ប៉ុនប៉ង​វាយ​ប្រហារ​ដោយទាហានស៊ីឈ្នួលមកលើ​ស្ថាប័នការពារជាតិ​​របស់​ខ្លួន។

ផ្លូវដែលវិមានក្រឹមឡាំងជ្រើសយកមកដោះស្រាយជម្លោះគឺខុសគ្នាខ្លាំងពីរដ្ឋាភិបាលអាម៉េរិកកាលពីឆ្នាំ ២០២០។ គេបានឃើញនៅសហរដ្ឋអាម៉េរិកមានការស៊ើបអង្កេតជាសាធារណៈចំពោះព្រឹត្តិការណ៍ថ្ងៃទី ៦ មករា ដែលសភាជ្រើសរើសគណៈកម្មាធិការដឹកនាំការស៊ើបអង្កេតមួយនេះ។ ហើយមានការផ្សព្វផ្សាយសវនាកាជម្រះក្តីរជាសាធារណៈ និងផ្សព្វផ្សាយរបាយការណ៍ចុងក្រោយមាន ៨០០ ទំព័រ។ មានមនុស្សជាង ១,០០០ នាក់ត្រូវរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសហព័ន្ធនៅក្នុងការវាយប្រហារទៅលើវិមាន Capitol នេះ។

ចំណែកនៅប្រទេសរុស្ស៊ី ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តធ្វើកិច្ចព្រមព្រៀងជាមួយ Prigozhin ហើយនិរទេសគាត់ទៅប្រទេសបេឡារុស្សរួមជាមួយនឹងទាហានស៊ីឈ្នួលមួយចំនួនរបស់គាត់។ប៉ុន្តែមានរឿងបន្ថែមទៀតនៅពីក្រោយឆាកដែលទំនងជានឹងកើតឡើងដូច្នេះអ្នកសង្កេតការណ៍ត្រូវរង់ចាំមើលថាតើផលប៉ះពាល់ផ្នែកនយោបាយភ្លាមៗនឹងផ្ទុះឡើងក្នុងកម្រិតណា ។

ទោះយ៉ាងណាក៏ដោយ រុស្ស៊ីនឹងបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែនហើយកងកម្លាំងរបស់ខ្លួននឹងស្ថិតនៅក្រោមបញ្ជាការតែមួយគត់។ វិមានក្រឹមឡាំងបានធ្វើឲ្យលេចធ្លាយនយោបាយដែលមានក្បាលម៉ាស៊ិនដឹកនាំចនាសម្ព័ន្ធពីរគឺប្រមុខការពារជាតិរុស្ស៊ីនឹងមេទាហានស៊ីឈ្នួល Pgozhriin ។

ដើម្បីជៀសវាងការកើនឡើងឥទ្ធិពលរបស់ Pgozhriin ដែលជាក្បាលម៉ាស៊ិនប្រតិបត្តិករយោធាស្វយ័តមានសិទ្ធិគ្រប់គ្រងកងកម្លាំងយោធានៅក្រៅប្រព័ន្ធបញ្ជាការបស់ក្រសួងការពារជាតិរុស្សី។ ការអនុវត្តសេចក្តីណែនាំថ្ងៃទី ១១ ខែមិថុនារបស់រដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ដើម្បីនាំយកក្រុមទាហានឯកជនទាំងអស់ឲ្យនៅក្រោមក្រសួងការពារជាតិរុស្ស៊ីដែលជាជំហានដំបូងក្នុងការគ្រប់គ្រងក្រុមទាហានឯកជន។

កងកម្លាំង Akhmat របស់ Ramzan Kadyrov មេដឹកនាំ Chechen បានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ MOD រួចហើយ។ ​មាន​ន័យ​ថា វិមាន​ក្រឹមឡាំង​បាន​គ្រប់គ្រង​យ៉ាង​ម៉ឺងម៉ាត់​លើ​ពួកគេ។

ប្រសិនបើ Kadyrov មេដឹកនាំ Chechen ធ្វើឲ្យអាជ្ញាធររបស់ពូទីនមានទុំនុកចិត្តអាចធានាសុវត្ថិភាពបានពេញលេញនោះ Kadyrov មេដឹកនាំ Chechen កិច្ចប្រតិបត្តិការនឹងប្រព្រឹត្តទៅជាបន្តទៀត។ ពេល​នោះ​លែង​មាន Pgozhriin ​ទៀតហើយគាត់ពិតជា​ស្មាន​មិន​ដល់​ថាវាអាច​នឹង​ក្លាយ​ទៅជាដូច្នេះ ។ វិមានក្រឹមឡាំងបានដឹងអំពីរឿងបះបោរនេះជាយូរមកហើយការពិតវាជាការបង្កជាហេតុនៅក្នុងផ្ទៃក្នុងរបស់រុស្ស៊ី។

ព្រឹតិការដែលកើតឡើងមិនមែនជារឿងចៃដន្យទេដែលពូទីនបានទៅលេង Dagestan ភ្លាមៗបន្ទាប់ពីមានការបះបោរមួយនេះដើម្បីបង្ហាញពីប្រជាប្រិយភាពខ្លួនតាមរយះការបង្ហាញខ្លួនជាសាធារណៈ ឈានទៅទាក់ទាញអ្នកគាំទ្រចូលរួមជាមួយខ្លួនទង្វើនេះគឺជាល្បិចកលនយោបាយមិនធម្មតាមួយរបស់គាត់។ មានន័យថាចង់សំដៅលើក្រុមប្រឆាំងនឹងបិទបាំងភាពទន់ខ្សោយខាងនយោបាយរបស់គាត់។

វិមានក្រឹមឡាំងនឹងចាត់វិធានការផ្សេងៗថែមទៀតដើម្បីបន្តបិទបាំងភ្នែកសាធារណជនក្នុងការធានាឲ្យមានស្ថិរភាពលើបញ្ជាការនិងការគ្រប់គ្រងយោធាដោយរុះរើរចនាសម្ព័ន្ធប្រតិបត្តិការរបស់ក្រុម Wagner នៅខាងក្រៅប្រទេសរុស្ស៊ី។ រុស្ស៊ីនឹងទទួលបានជោគជ័យក្នុងការបង្កើតបញ្ជាការកណ្តាលគ្រប់គ្រងលើកងកម្លាំងប្រដាប់អាវុធទាំងអស់ ប៉ុន្តែនោះមិនមានន័យថាក្រុមបះបោរដែលបរាជ័យដឹកនាំដោយPrigozhin បានរួចខ្លួននោះទេ។

កងកម្លាំង Akhmat របស់ Ramzan Kadyrov មេដឹកនាំ Chechen បានចុះកិច្ចសន្យាជាមួយជាមួយក្រសួងការពារជាតិ MOD រួចហើយ។ តើ​មាន​ន័យ​ថា វិមាន​ក្រឹមឡាំង​បាន​គ្រប់គ្រង​យ៉ាង​ម៉ឺងម៉ាត់​លើ​ពួកគេហើយ​ឬនៅ?

ប្រសិនបើអាជ្ញាធររបស់ពូទីនមានទុំនុកចិត្តអាចធានាសុវត្ថិភាពបានពេញលេញនោះ Kadyrov មេដឹកនាំ Chechen កិច្ចប្រតិបត្តិការនឹងប្រព្រឹត្តទៅជាបន្តទៀ។ នៅមានបញ្ហា​ប្រឈមដូច​ជា​ប្រព័ន្ធ​ដ៏​សំខាន់​មួយ​ចំនួន​ដែលលោក Prigozhin មានទំនាក់ទំនង​ជាមួយហើយ​​ស្មោះត្រង់​ជាមួយពួកគេនោះគឺ​នៅ​តែ​ជាការគម្រាមដែលអាច​បំផ្លាញដល់​សិទ្ធិ​អំណាច​របស់​ប្រធានាធិបតី​រុស្ស៊ី​ដែល​ធ្វើឲ្យមាន​អស្ថិរភាពក្នុង​រដ្ឋ​រុស្ស៊ី​។

រឿងសំខាន់នោះគឺនៅក្នុងសង្គមរុស្ស៊ី និងក្នុងចំណោមឥស្សរជនពួកគេបានដាក់ការសង្ស័យអំពីសមត្ថភាពរបស់កងទ័ពរុស្ស៊ីក្នុងការយកឈ្នះសង្រ្គាមនៅអ៊ុយក្រែនគឺវានឹងកើតឡើងដោយជៀសមិនរួច។ នោះកាន់តែបង្ហាញឲ្យឃើញកាន់តែច្បាស់ថា កងកម្លាំងរុស្ស៊ីនឹងមិនមានប្រសិទ្ធភាពជាងទាហានរបស់លោក Prigozhin នៅជួរមុខនោះទេ ហើយជម្រើសដែលនៅសេសសល់តែមួយគត់នោះគឺបើកការវាយប្រហារនុយក្លេអ៊ែរ ឬក៏ធ្វើឲ្យខូចរោងចក្រថាមពលនុយក្លេអ៊ែរនៅ Zaporizhzhia។

នៅមួយឆ្នាំមុននេះលោក Prigozhin បាននិយាយដោយសង្កត់ធ្ងន់លើរឿងអសមត្ថភាពរបស់ប្រមុខការពារជាតិ និងចំណាត់ការដែលមិនមានប្រសិទ្ធភាពក្នុងឋានៈជាប្រមុខការពារជាតិដែលធ្វើឲ្យបែកធ្លាយឯកសារយោធាម្តងហើយម្តងទៀត។ សាររបស់លោក Prigozhin ​នេះ​បាន​ទាក់​ទាញចំណាប់អារម្មណ៏​សាធារណជន​រុស្ស៊ី​យ៉ាង​ទូលំទូលាយ។ បន្ទាប់ពី “ការបះបោរហែក្បួនយោធាទាមទាររកនៃយុត្តិធម៌” ឃើញថាជិតមួយភាគបីនៃប្រជាជនរុស្ស៊ីចង់ឲ្យ Shoigu ត្រូវដកចេញពីមុខតំណែងជារដ្ឋមន្ត្រីការពារជាតិ។

ការថយចុះនៃការគាំទ្រ និងទំនុកចិត្តលើកងយោធា វិមានក្រឹមឡាំងកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចសំខាន់ៗដែលទាមទាឲ្យមានការតម្រង់ទិសដៅសេដ្ឋកិច្ចឡើងវិញឆ្ពោះទៅរកផលិតកម្មយោធា និងលទ្ធកម្មរដ្ឋ ដោយផ្អែកលើវិស័យឯកជនទុកជាឧបករណ៍របស់ខ្លួនដោយដំណើរការក្រោមលក្ខខណ្ឌមួយកាន់តែធ្ងន់ធ្ងរជាងមុនថែមទៀត។ ប្រាក់រូប្លែបានដួលរលំ បញ្ជីទណ្ឌកម្មលោកខាងលិចដែលកំពុងកើនឡើង និងសហគ្រិនភាពរួមតូចចង្អៀតកំពុងធ្វើឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរថែមទៀត។

ភាពក្រីក្ររបស់ប្រជាជនរុស្ស៊ីគឺជាលទ្ធផលបណ្តាលមកពីសង្រ្គាមដែលមិនអាចជៀសរួចហើយរហូតមកដល់ពេលនេះពួកគេត្រូវបានកាត់បន្ថយជាបណ្តោះអាសន្ននូវការទូទាត់ប្រាក់សម្រាប់សន្តិសុខសង្គមដល់ជនក្រុមក្រីក្របំផុត និងអ្នកដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។ សមត្ថភាពក្នុងការរក្សាលំហូរហិរញ្ញវត្ថុទាំងនេះនឹងធ្លាក់ចុះនៅពេលដែលសង្រ្គាមរុស្ស៊ីអូសបន្លាយដែលកំពុងប្រឈមនឹងឱនភាពថវិការដ្ឋកាន់តែកើនឡើង និងការថយចុះប្រាក់ចំណូលពីការនាំចេញដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចកាន់តែធ្វើឲ្យតានតឹងឡើងៗ។

ចំណុចដែលធ្វើឲ្យបាត់បង់ប្រយោជន៍ជាតិទាំងនេះហើយដែលបច្ចុប្បន្ននេះគេមិនឃើញមានសេណារីយ៉ូណាមួយដែលប្រកបដោយសុទិដ្ឋិនិយមសម្រាប់វិមានក្រឹមឡាំងនោះទេ។ អវត្តមាននៃការអភវឌ្ឍន៏ជាសម្ពាធយ៉ាងខ្លាំង។ សង្គមនយោបាយ យោធា និងសេដ្ឋកិច្ចឃើញថាស្ទះគ្រប់កន្លែងដែលបង្កឲ្យមានការបែកបាក់ផ្ទុះឡើង។ រុស្ស៊ីជិតឈានដល់សុភាសិតមួយដែលគេនិយាយថា “សល់តែបាតដៃទទេ” ហើយវាពិតជាកំពុងរងនូវឥទ្ធិពលមួយនេះហើយដែលគេហៅវាថាជា boomerang ដោយសារតែសង្រ្គាមឈ្លានពាន ដែលវិមានក្រឹមឡាំងបានសម្រេចចិត្តបើកការវាយលុកទៅលើអ៊ុក្រែនទាំងងងឹតងងល់ដោយខ្លួនឯង៕