បច្ចេកវិទ្យា

ចិនបាញ់បង្ហោះផ្កាយរណបថ្មីដើម្បីសាកល្បងបច្ចេកវិទ្យាអ៊ីនធឺណិតតាមផ្កាយរណប

ដោយ៖រតនា

(ស៊ីនហួ) -ប្រទេសចិនកាលពីថ្ងៃអាទិត្យបានបញ្ជូនផ្កាយរណបសាកល្បងថ្មីមួយទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន។

(Photo by Wang Jiangbo/Xinhua)

ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Long March-2C នៅម៉ោង 7:00 យប់។ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុក។

ផ្កាយរណបសាកល្បងថ្មីមួយនេះវានឹងអនុវត្តបេសកកម្មសាកល្បងសម្រាប់បច្ចេកវិទ្យាអ៊ីនធឺណិតតាមផ្កាយរណប។ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី 478 នៃស៊េរីរ៉ុក្កែត Long March ៕

(Photo by Wang Jiangbo/Xinhua)