បទវិភាគ

បទវិភាគ៖តើប្រមុខការពារជាតិរុស្ស៊ីដែលក្រុម Wagnerស្អប់ជាងគេបំផុតជាអ្នកណា?

ប្រែសម្រួល៖សហការី
ទីក្រុងគៀវ -ប្រទេសអ៊ុយក្រែន៖ ស៊ូប៊ូតៃគឺជាឧត្តមសេនីយ៍ដ៏ជោគជ័យម្នាក់ដែលចារឹកនៅក្នុងប្រវត្តិសាស្ត្រ។មេទ័ពកំពូលរបស់ម៉ុងង្គោលលោក Genghis Khan បានដាក់អាណានិគមលើប្រទេសចិន និងនៅអាស៊ីកណ្តាលនាំទ័ពម៉ុងហ្គោលវាយលុកចូលប្រទេសអ៊ីរ៉ង់ និងវាតទីដល់សមុទ្រមេឌីទែរ៉ាណេខាងកើត ហើយក៏បានប្រែក្លាយទីក្រុង Kyiv ទៅជាទីក្រុងធំជាងគេមួយនៅអឺរ៉ុបខាងកើត ដែលឥឡូវនេះរងនូវការបំផ្លិចបំផ្លាញដ៏មហាវិនាសកម្មជាទីបំផុត។


សៀវភៅស្រាវជ្រាវប្រវត្តិសាស្ត្រដែលបានបោះពុម្ពផ្សាយនៅទីក្រុង Tuva ដែលជាខេត្តមួយនិយាយភាសាតួកគីភាគច្រើនជាពុទ្ធសាសនិករបស់រុស្ស៊ី ដែលមានព្រំប្រទល់ជាប់ភាគពាយ័ព្យប្រទេសចិន Subutai ដែលលោក Sergey Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីមកពីតំបន់នោះ។
អ្នកនិពន្ធសៀវភៅសិក្សា និងបញ្ញវន្ត Tuvan ផ្សេងទៀតបាននិយាយថា Shoigu តំណាងឲ្យការចាប់បដិសន្ធិឡើងវិញនៃ Subutai ក្នុងសម័យទំនើប។
ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ ២០២២ លោក Shoigu ទំនងជាចង់សាងកេរ្តិ៍ឈ្មោះដោយបានសន្យាជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីនវាយយកទីក្រុងគីវក្នុងរយៈពេលបីថ្ងៃ។
តើជាអ្នកស្នងតំណែងរបស់ពូទីនឬ?
ការកាន់តំណែងរបស់ Shoigu ប្រហែលជាយូរមកហើយដោយធ្វើតាមផែនរបស់រុស្ស៊ីដែលមានតាំងពីឆ្នាំ១៩៩១ តាំងពីអ្នកគ្រប់គ្រងសំណង់មកជាមន្ត្រីកុម្មុយនិស្តហើយក៏បានក្លាយជាប្រមុខដឹកនាំក្រសួងដោះស្រាយគ្រោះមហន្តរាយធម្មជាតិ ។
ប៉ុន្មានឆ្នាំក្រោយមក គាត់បានក្លាយទៅជាភ្នាក់ងាររដ្ឋាភិបាលដ៏មានឥទ្ធិពលបំផុតមួយរបស់រុស្ស៊ី ដោយសារមានស្នាដៃក្នុងការឆ្លើយតបភ្លាមៗចំពោះគ្រោះមហន្តរាយធម្មជាតិ។
នៅក្នុងឆ្នាំ ២០១២ ពីរឆ្នាំមុនពេលរុស្ស៊ីបញ្ចូលឧបទ្វីបគ្រីមៀ លោក Shoigu ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ ទោះបីជាគាត់មិនធ្លាប់បម្រើការក្នុងវិស័យយោធាក៏ដោយ។
លោក ពូទីន ជឿជាក់លើគាត់ក្នុងការធ្វើកំណែទម្រង់ដែលធ្វើឲ្យយោធារបស់រុស្ស៊ី “ក្លាយជាមហាអំណាចទីពីររបស់ពិភពលោក” បន្ទាប់ពីកងទ័ពអាម៉េរិក។
ស្នាដៃទាំងនេះត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្តែង​ក្នុង​ការ​សង្គ្រោះ​ប្រធានាធិបតី​ស៊ីរី Bashar al-Assad។ យុទ្ធនាការ​របស់​រុស្ស៊ី​ដើម្បី​ជួយ​លោក al-Assad រំដោះ​ប្រទេស​ស៊ីរី​ភាគ​ច្រើនពីក្រុមបះបោរ​បានប្រែក្លាយ​ស៊ីរី​ជា​ទី​តាំង​បង្ហាញ​អាវុធ​ទំនើបៗ​របស់​រុស្ស៊ី។
សាធារណជនកត់សម្គាល់ថា ស្បែកជើងកវែងដែលបន្សល់ទុកក្នុងប្រទេសស៊ីរី គឺជារបស់ទាហានស៊ីឈ្នួល Wagner ដែលបានចូលរួមវាយប្រហារដូចជាមានការបាញ់កាំជ្រួចពីនាវាចម្បាំងនៅសមុទ្រកាសព្យែន។
Shoigu មានមោទនភាពបំផុតដែលគេតែងតែឃើញនៅពីមុខទូរទស្សន៍ជាមួយលោកពូទីន ដូចជាក្នុងការប្រជុំ ការបរបាញ់ ឬការនេសាទកន្សាន្តលេងជាដើម។


Nikolay Mitrokhin មកពីសាកលវិទ្យាល័យ Bremen របស់អាល្លឺម៉ង់បានប្រាប់ Al Jazeera ក្នុងឆ្នាំ ២០២១ ថា “គាត់មានឱកាសជាអ្នកស្នងតំណែងពីលោកពូទីន ខ្ពស់ជាងអ្នកដទៃសម្រាប់ពេលនេះ” ។
ប៉ុន្តែ​ពីរ​ឆ្នាំ​ក្រោយ​មក អាជីព​នយោបាយ​របស់ Shoigu ប្រឈម​នឹង​ការ​បញ្ចប់​ជីវិតដោយសារ Shoigu បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រៀបចំ​សង្រ្គាម​​ក្នុង​ប្រទេស​អ៊ុយក្រែន។
ឧត្តមសេនីយ៍ដែលចាញ់សង្រ្គាមបាត់បង់ទស្សនៈនយោបាយណាមួយ ក្រៅពីការប៉ុនប៉ងចាប់ផ្តើមធ្វើកុប្បកម្ម និងដណ្តើមអំណាចដោយកម្លាំង” លោក Mitrokhin បានប្រាប់ Al Jazeera ដូច្នេះ។
សង្រ្គាមជាក់ស្តែងបានបង្ហាញថាយោធារបស់រុស្ស៊ីប្រហែលជាគ្មានអ្វីក្រៅពីភូមិ Potemkin ដែលត្រូវបានបង្កើតឡើងនៅលើរបាយការណ៍គ្មានមូលដ្ឋាន ដែលប្រឌិតជាខ្សែវីដេអូដែលផលិតបានល្អ និងប្រើប្រាស់ថវិកាអស់រាប់ពាន់លានដុល្លារ។
យោធាបានលេបយកថវិកាទាំងអស់នេះ ដោយមិនទទួលបានលទ្ធផលធំដុំ ដូចជាកាំជ្រួចល្បឿនលឿនជាងសំឡេង ដែលអាចទៅដល់ទីអវកាស ឬរថក្រោះទំនើបៗ ដែលមិនធ្លាប់ឃើញនៅក្នុងប្រទេសអ៊ុយក្រែន។ ភាពចន្លោះប្រហោងទាំងនេះវាមិនមែនជាកំហុសរបស់ Shoigu ទាំងសស្រុងនោះទេ។
អ្នកសង្កេតការណ៍យល់ឃើញថាគាត់គ្រាន់តែបង្ហាញពីកិច្ចប្រតិបត្តិការតាមរចនាសម្ព័ន្ធនៃក្បាលម៉ាស៊ីនយោធារបស់រុស្ស៊ី ដែលជាប់គាំងក្នុងអំពើពុករលួយ និងពូកែខាងធ្វើរបាយការណ៍ក្លែងក្លាយ។
លោក Pavel Luzin និយាយថា “គាត់មិនបានធ្វើអ្វីដែលផ្ទុយនឹងប្រព័ន្ធរដ្ឋាភិបាលរុស្ស៊ីទាំងមូលជាពិសេសនៅក្នុងកងកម្លាំងប្រដាប់អាវុធ”។
ការប្រជែងគ្នាជាមួយក្រុម Wagner
ជំលោះរាលដាលដែលក្រុម Wagner បានដើរឆ្ពោះទៅទីក្រុងម៉ូស្គូនៅថ្ងៃទី ២៤ ខែមិថុនា នៅពេលនោះ គឺបានធ្វើ “ការវាយតម្លៃ” ចំពោះកងទ័ពរុស្ស៊ី:
“ឆ្នាំ ២០២១ កងទ័ពរុស្ស៊ីជាកងទ័ពល្អបំផុតទីពីរនៅលើពិភពលោក”ឆ្នាំ ២០២២ កងទ័ពល្អបំផុតទីពីរនៅអ៊ុយក្រែន”ឆ្នាំ ២០២៣ កងទ័ពល្អបំផុតទីពីរនៅក្នុងប្រទេសរុស្ស៊ី”។ ប្រធាន Wagner លោក Yevgeny Prigozhin បាននិយាយថាការបះបោររបស់គាត់មិនមែនចង់ផ្តួលរំលំលោក Putin នោះទេ។ គឺគាត់ចង់ឲ្យប្រធានាធិបតីប្រគល់ខ្លួន Shoigu និង Valery Gerasimov ដែលជាឧត្តមសេនីយ៍កំពូលរបស់រុស្ស៊ីនិងជាប្រធានបុគ្គលិកទូទៅ។
មេទ័ព Wagner បានចោទប្រកាន់ពួកគេថាបានបង្អាក់ការវាយលុកក្នុងសង្គ្រាមបណ្តាលឲ្យស្លាប់ទាហាន “រាប់ម៉ឺននាក់” ជាមួយនឹងការបញ្ជាទិញអាវុធរបស់ពួកគេក្នុងគោលបំណងធ្វើឲ្យលោកពូទីនពេញចិត្ត ប៉ុន្តែមិនមែនដើម្បីឈ្នះការប្រយុទ្ធពិតប្រាកដនោះទេ។


Wagner ជាកងកម្លាំងដ៏ក្លាហានបំផុតក្នុងការដឹកនាំក្បាលម៉ាស៊ីនធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ប៉ុន្តែការកាន់កាប់ទីក្រុង Bakhmut ភាគអាគ្នេយ៍ត្រូវបានគេមើលឃើញថាជាជ័យជម្នះរបស់Prigozhin។
អ្នកវិភាគបាននិយាយថា អត្ថិភាពរបស់ក្រុម Wagner គឺជាភ័ស្តុតាងដែលកងទ័ពធម្មតាមិនមានលទ្ធភាធ្វើបាននោះទេជាមួយនឹងទាហានដែលមិនសូវបានទទួលការបណ្តុះបណ្តាល ការផ្គត់ផ្គង់មិនល្អ គ្រឿងសព្វាវុធមិនដំណើរការដូចនៅក្នុងយុទ្ធសាស្ត្រសង្គ្រាមលោកលើកទីពីរ។
លោក David Gendelman ដែលជាអ្នកវិភាគយោធាឯករាជ្យបានប្រាប់ Al ចាហ្សៀរ៉ា លើសពីនេះ Prigozhin មិនត្រឹមតែរក្សាទម្រង់បញ្ជាកងទ័ពប៉ុណ្ណោះទេ គាត់បាននិយាយថា “ផ្ទុយទៅវិញ Prigozhin បានឃោសនាខ្លួនឯងពីជ័យជំនះរបស់គាត់ដោយមិនខ្មាស់អៀន ដោយចំអកឲ្យ Shoigu និង Gerasimov” ។
Shoigu ស្អប់ភាពជោគជ័យរបស់ក្រុម Wagner ដែលធ្វើឲ្យកើនឡើងប្រជាប្រិយភាពនៅក្នុងប្រទេសរុស្ស៊ី។
ទីមួយ Wagner ត្រូវបានហាមឃាត់មិនឲ្យជ្រើសរើសអ្នកទោសក្នុងពន្ធនាគារ។
ទាហាន Wagner ត្រូវ​បានគេ​សម្លាប់​នៅ​អ៊ុយក្រែន​ក្នុងសមរភូមិ Bakhmut និង​កន្លែង​ផ្សេង​ទៀត។
ហើយបន្ទាប់មក Shoigu បានចាប់ផ្តើមបង្ខំឲ្យអ្នកប្រយុទ្ធ Wagner ចុះកិច្ចសន្យាធ្វើឲ្យពួកគេក្លាយជាផ្នែកមួយនៃកងទ័ពសកម្មនិងកាត់បន្ថយឥទ្ធិពលរបស់ Prigozhin ។
ការ​បះបោរ​ដែល​កើតឡើងដូចរំលូត​កូន​របស់Prigozhin ​ ហើយគាត់ត្រូវ​បណ្តេញ​ចេញ​ទៅ​ប្រទេស​បេឡារុស បាន​ធ្វើឲ្យ​លោក Shoigu កាន់តែ​រឹង​មាំខ្លាំងឡើង។
Gendelman បាននិយាយថា ការប៉ុនប៉ងរបស់ Wagner ដើម្បីបណ្តេញ Shoigu បានបរាជ័យ “ហើយការបណ្តេញ Prigozhin ជារឿងនយោបាយមិនច្បាស់លាស់មួយ”។
ដូច្នេះតើ Shoigu នឹងទៅជាអ្វីបន្ទាប់មក? លោក Mitrokhin បាននិយាយថា គាត់អាចដើរតាមគន្លងនយោបាយរបស់មន្ត្រីកំពូលៗផ្សេងទៀត ដែលត្រូវបានដំឡើងឋានៈហើយក្រោយមកត្រុវបានគេដាក់ទោស លោក Mitrokhin បាននិយាយថា។
ក្នុងចំណោមពួកគេមានម្នាក់គឺលោក Dmitry Medvedev ដែលជាប្រធានាធិបតីរុស្ស៊ីពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ ខណៈពេលដែលលោក Putin ធ្វើការកែប្រែរដ្ឋធម្មនុញ្ញការពារអាណត្តិជាប់ៗគ្នារបស់គាត់នោះ ឥឡូវនេះមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ដែលជាស្ថាប័នពិគ្រោះយោបល់ដ៏មានអំណាច។
លោក Mitrokhin បាននិយាយថា “ភាគច្រើនទំនងជា [Shoigu] នឹងត្រូវបានតែងតាំងឲ្យកាន់តំណែងលំដាប់ទីបី ដូចជាអនុប្រធានមួយរូបទៀតនៃក្រុមប្រឹក្សាសន្តិសុខ ឬប្រធានស្ថាប័នរួមគ្នាមួយជាមួយបេឡារុស្ស ឬបេសកជនប្រធានាធិបតី”។
លោក​បាន​ថ្លែង​ថា​៖ “ប្រសិន​បើ​គាត់​នៅ​មាន​ជីវិត គាត់​នឹង​ត្រូវ​​ចូល​និវត្តន៍”៕