បទវិភាគ

បទវិភាគ៖ រុស្ស៊ី និង ចិនថាមិនឈឺក្បាលនឹងការបដិសេធរបស់ឥណ្ឌាចំពោះជំនួបជាមិត្តភាពដ៏សំខាន់

ដោយ៖សហការី

គេនៅចាំបានថាកាលពីឆ្នាំមុនពិភពលោកបានតាមដានដោយយកចិត្តទុកដាក់ជាទីបំផុតក្នុងខណៈដែលលោក Xi Jinping និង លោក Vladimir Putin និង លោក Narendra Modi ព្រមទាំងមេដឹកនាំបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងសមព័ន្ធមិត្តរបស់ទីក្រុងមូស្គូដែលបានជួបជុំគ្នានៅទីក្រុង Samarkand នៃប្រទេស Uzbek ចូលរួមកិច្ចប្រជុំកំពូលដ៏ល្បីមួយអស់រយៈពេលពីរថ្ងៃ។

មេដឹកនាំនីមួយៗបានធ្វើអន្តរកម្មជាមួយលោកពូទីនដែលក្នុងនៅពេលនោះគីមានរយៈពេលជាងប្រាំមួយខែកន្លងមកហើយដែលការឈ្លានពានអ៊ុយក្រែនបានបង្កឲ្យមានគ្រោះមហន្តរាយមនុស្សធម៌នាំឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដុនដាបនិងបង្កឲ្យមានអសន្តិសុខស្បៀងអាហារពិភពលោក។

ក្នុងខណៈនោះប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ប្រទេសឥណ្ឌាហាក់ដូចជាមិនចង់ដាក់ខ្លួនឲ្យស្ថិតក្រោមការគ្រប់គ្រងបែបនេះនោះទៀតទេហើយក៏បានសម្រេចរៀបជាកិច្ចប្រជុំកំពូលនិម្មិតជាជំនួសវិញគឺមិនដូចជាការរៀបចំបិទបាំងដែលគេយល់ឃើញថាវាស័ក្តិសមសម្រាប់តែលោក ពូទីន និងលោកស៊ីតែប៉ុណ្ណោះ។

កិច្ចប្រជុំកំពូលដែលរៀបចំដោយប្រទេសឥណ្ឌាដែលបានធ្វើឡើងនៅរសៀលថ្ងៃអង្គារកន្លងមកនេះ មានរយៈពេលត្រឹមតែ ៣ ម៉ោង ហើយបានបញ្ចប់ដោយមានការចេញផ្សាយសេចក្តីប្រកាសរួមដែលមានចំនួន ៥,០០០ ពាក្យខ្លីជាងការចេញផ្សាយនៅក្នុង Samarkand ។

វាគឺជាឱកាសដ៏ល្អមួយសម្រាប់កិច្ចប្រជុំក្រៅឆាករវាងប្រមុខរដ្ឋដែលមកពីស្ថាប័នមេដឹកនាំមកពីអឺរ៉ាស៊ី ដែលរុស្ស៊ី និងចិនបានមើលឃើញជាយូរមកហើយថាជាមធ្យោបាយសំខាន់មួយដើម្បីទប់ទល់នឹងឥទ្ធិពលលោកខាងលិចនៅក្នុងតំបន់។

ញូវដែលីមិនបានផ្តល់ការពន្យល់ជាក់លាក់ទេនៅពេលដែលបានប្រកាសកាលពីខែមុនថាខ្លួននឹងរៀបចំព្រឹត្តិការណ៍តាមអ៊ិនធរណិតហើយកាលពីថ្ងៃអង្គារបាននិយាយថាទម្រង់នេះ “គ្មានន័យអ្វីទេវាគ្រាន់តែ ជាយោបល់បញ្ឆិតបញ្ឆៀងមួយក្នុងគោលបំណងតាមដានការរៀបចំកិច្ចប្រជុំកំពូល SCO  ”។

ប៉ុន្តែក្រុមអ្នកសង្កេតការណ៍និយាយថា លោក Modi បានជាប់ក្នុងអន្ទាក់ទំនាក់ទំនងរវាងឥណ្ឌាជាមួយនឹងសហរដ្ឋអាម៉េរិកក្នុងអំឡុងពេលធ្វើទស្សនកិច្ចផ្លូវរដ្ឋកាលពីចុងខែមុន ទំនងជាចង់ជៀសវាងការទទួលលោក Putin និង លោក Xi ក្នុងប្រទេសខ្លួនសម្រាប់កិច្ចប្រជុំកំពូល SCO ។

គិតត្រឹមម្សិលមិញមានប្រទេសចូលរួមដូចជាប៉ាគីស្ថាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងអ៊ីរ៉ង់ កិច្ចប្រជុំកំពូល SCOនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០១ ដើម្បី

ផ្តោតលើសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលដឹកនាំដោយរុស្ស៊ី និងចិន ដែលប្រទេសទាំងពីរឥឡូវនេះបានក្លាយជាគូជម្លោះដ៏ជ្រាលជ្រៅបំផុតជាមួយសហរដ្ឋអាម៉េរិក។

 

លោក Manoj Joshi សហការីកិត្តិយសនៅមូលនិធិស្រាវជ្រាវ Observer ក្នុងទីក្រុង New Delhi បាននិយាយថា “លោក Modi ត្រូវបានក្រុងវ៉ាស៊ីនតោនរើសយកមកចិញ្ចឹមគាត់ត្រូវតែដើរតាមផ្លូវមួយនៅក្នុងលក្ខខណ្ឌរបស់ក្រុងវ៉ាស៊ីនតោន” Manoj Joshi អ្នកជំនាញម្នាក់នៅមូលនិធិស្រាវជ្រាវ Observer ក្នុងទីក្រុង New Delhi ដោយបន្ថែមថា “ឥណ្ឌាមិនត្រូវស្តែងនូវកាយវិការណាមួយដែលផ្តល់ភាពរសើបដល់លោកខាងលិច” ដូច្នេះឥណ្ឌាពិតជាមិនចង់ឲ្យមានវត្តមានរបស់លោកពូទិននៅក្នុងប្រទេសខ្លួននោះទេ។

ខណៈពេលដែលលោក Putin និង លោក Xi គឺជាអ្នកគាំទ្រដ៏សំខាន់របស់ SCO អ្នកទាំងពីរចង់បង្កើនឥទ្ធិពលរបស់គេធ្វើឲ្យគេយល់ឃើញថាមេដឹកនាំទាំងពីរបានជះឥទ្ធិពលលើពិភពលោក ជាពិសេសតាមរយះអ្នកទស្សនាកិច្ចប្រជុំកំពូលក្នុងស្រុករបស់ពួកគេ។

រឿងដ៏ចម្រូងចម្រាស់ពាក់ព័ន្ធនឹងការបះបោរប្រដាប់អាវុធដែលបានចាប់ផ្តើមដោយក្រុមទាហានស៊ីឈ្នួល Wagner កាលពីចុងខែមុនបានរាលដាលភ្លាមៗ ប៉ុន្តែមិនបានធ្វើឲ្យអន្តរាយដល់ការគ្រប់គ្រងក្រោមណ្តាប់ដៃដែករបស់លោកពូទីននោះទេ។

វានៅតែមិនដឹងថាតើការក្តាប់អំណាចរបស់លោកពូទីននៅមូស្គូស៊ីជម្រៅក្នុងកម្រឹតណានោះទេ ហើយទោះបីជាគាត់បានចូលរួមកិច្ចប្រជុំកំពូល SCO កាលពីឆ្នាំមុនក៏ដោយក៏គាត់កម្រនឹងចាកចេញពីប្រទេសរុស្ស៊ីចាប់តាំងពីមានការឈ្លានពាននៅអ៊ុយក្រែន។

ស្របពេលដែលការគ្រប់គ្រងមានការធ្លាក់ចុះខាងផ្លូវនយោបាយជាប្រព័ន្ធបានបង្ហាញពីហានិភ័យសម្រាប់មេដឹកនាំផ្តាច់ការរូបនេះ។

ទន្ទឹមនឹងនេះ ប្រទេសចិនបានបង្កើនទំនាក់ទំនងការទូតរបស់ខ្លួនជាមួយនឹងអឺរ៉ុបក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលពួកគេបានព្យាយាមផ្សះផ្សារទំនាក់ទំនងរបស់ខ្លួនដែលថ្វើឲ្យមានផលប៉ះពាល់ចាប់តាំងពីដើមឆ្នាំមុន ខណៈដែលទីក្រុងប៉េកាំងបានបដិសេធមិនថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងបន្តគាំទ្រលោក ពូទីន ទាំងផ្នែកសេដ្ឋកិច្ច និងការទូត។ .

លោក Steve Tsang នាយកវិទ្យាស្ថាន SOAS China នៅសាកលវិទ្យាល័យឡុងដ៍បាននិយាយថា “ទម្រង់រៀបចំតាមអ៊ីនធឺណិតតើលោក Xi ត្រូវតែរៀបចំកិច្ចប្រជុំជាមួយពូទីន ឬអត់”។

លោកបាននិយាយថា “វាស្រួលជាង” សម្រាប់លោក Xi ក្នុងការចូលរួមជាមួយអឺរ៉ុបដោយគ្មានការទើសទាល់សម្រាប់កិច្ចប្រជុំទល់មុខជាមួយលោកពូទីន សម្រាប់ទីក្រុងប៉េកាំងត្រូវតែរក្សាភាពជាដៃគូជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូ។

លោក Moritz Rudolf ដែលជាអ្នកប្រាជ្ញនិងអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Paul Tsai China នៃសាលាច្បាប់ Yale នៅសហរដ្ឋអាម៉េរិកបានយល់ស្របថា “កម្រិតពិធីសារអន្តរជាតិនឹងខ្ពស់ជាងនេះ ប្រសិនបើកិច្ចប្រជុំផ្ទាល់រវាងលោក Xi និង Putin បានកើតឡើង។ ” “ធាតុសំខាន់ៗ” នៃកិច្ចប្រជុំកំពូល ដែលអ៊ីរ៉ង់ត្រូវបានស្វាគមន៏ចូលជាសមាជិកភាពពេញលេញ និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងមូស្គូ បេឡារុស បានស្ថិតនៅក្នុងទិសដៅនោះ អាចជាកត្តារួមផ្សំមួយទៀតដែលទីក្រុងប៉េកាំងទំនងជាមិនយកចិត្តទុកដាក់ចំពោះកិច្ចប្រជុំកំពូលដែលមានទម្រង់ទាបជាងនេះនោះទេ ចំពេលមានការខិតខំប្រឹងប្រែងរបស់ខ្លួនលោក​បាន​និយាយ​ថា​គេ​មើល​ឃើញ​ថាចិន​ជា​អ្នក​សម្រប​សម្រួល​សន្តិភាព​ដ៏​មាន​សក្ដានុពល​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​និង​ដើម្បី​សម្របសម្រួល​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប។

ប៉ុន្តែ​គេមិនបាន​បង្ហាញ​ថា​ប្រទេស​ទាំង​ពីរ​កំពុង​សម្តែងកាយវិការ​ទំនាក់ទំនង​ទ្វេភាគី​​ដែល​មាន​សារសំខាន់​តិច​ជាង​មុន​នោះ​ទេ អ្នកជំនាញ​បានព្រមានដូច្នេះ។

SCO គឺជាយុទ្ធសាស្ត្រដ៏យូរអង្វែងរបស់រុស្ស៊ី និងចិនសម្រាប់រក្សាតុល្យភាពនៃអំណាចរបស់ពួកគេនៅអាស៊ីកណ្តាល និងលើកស្ទួយទស្សនវិស័យរួមគ្នា ដើម្បីប្រឆាំងនឹងលោកខាងលិចដែលពួកគេមើលឃើញថាជាការគំរាមកំហែងដ៏ខ្លាំងក្លាហើយទាំងលោក Xi និងលោក Putin សុទ្ធតែបានលើកឡើងនៅក្នុងសុន្ទរកថារបស់ពួកគេទៅកាន់អ្នកចូលរួមកាលពីថ្ងៃអង្គារ។

“SCO នៅតែជាបញ្ហាចំពោះមុខរបស់លោកពូទីន ព្រោះថាភាពទន់ខ្សោយដែលទាក់ទងនឹងរុស្ស៊ី ធៀបនឹងកម្លាំងដែលទាក់ទងនឹងចិន អាចបណ្តាលឲ្យមានការផ្លាស់ប្តូរនៅក្នុងសមតុល្យ​នៃ​អំណាច​និង​ឥទ្ធិពល​រវាង​អ្នក​ទាំង​ពីរ (ក្នុង​ក្រុម)” លោក Tsang បាននិយាយដូច្នេះ។

លោកបានមានប្រសាសន៍ថា “រុស្ស៊ីអាចជាដៃគូវ័យក្មេងសម្រាប់ប្រទេសចិនដែលនៅក្នុងបណ្តាប្រទេសអាស៊ីកណ្តាលទាំងនោះពីមុនគឺជាផ្នែកមួយនៃ (សហភាពសូវៀត)។

  • ខកខានឱកាស?

កិច្ចប្រជុំទល់មុខគ្នាក៏ជាឱកាសសម្រាប់មេដឹកនាំពិភពលោកទាំងពីរពិភាក្សាគ្នាលើបញ្ហារសើប ឬកែលំអលើចំណុចមិនស្របគ្នា ដែលត្រូវលើកយកមកដោះស្រាយកត្តានេះហើយដែលគេយល់ថាកិច្ចប្រជុំនិម្មិតវាមិនសូវល្អសម្រាប់លោក Xi និងលោក Putin ។

ឥណ្ឌាកំពុងរងសម្ពាធពីអាមេរិកនិងលោកខាងលិចដោយមើលឃើញពីទំនាក់ទំនងរៀងៗខ្លួនជាមួយទីក្រុងមូស្គូសូម្បីតែចិនក៏ជំរុញលោកពូទីនឲ្យរកដំណោះស្រាយសន្តិភាពផងដែ។

ប្រទេសចិនបានព្យាយាមបកស្រាយនូវអ្វីដែលខ្លួនអះអាងថាជាតួនាទី “អព្យាក្រឹត” នៅក្នុងជម្លោះក្នុងប្រទេសអ៊ុយក្រែនដើម្បីដេញថ្លៃជាអ្នកចរចារកសន្តិភាពដែលលោក Xi បានធ្វើទស្សនកិច្ចទៅទីក្រុងមូស្គូកាលពីខែមីនា។

នៅក្នុងកិច្ចប្រជុំកំពូល SCO កាលពីឆ្នាំមុន លោក Modi បានស្តីបន្ទោសជាសាធារណៈដោយផ្ទាល់អំពីសង្រ្គាមដោយប្រាប់លោក Putin ថា “សម័យនេះមិនមែនជាសម័យធ្វើសង្រ្គាមនោះទេ”។

ហើយលោកពូទីននៅ Samarkand ហាក់ដូចជាបានទទួលស្គាល់ថាលោក Xi ក៏បានលើកឡើងពីទស្សនៈផ្សេងគ្នានៅក្នុងសុន្ទរកថាជាសាធារណៈថាទីក្រុងប៉េកាំងមានជា “សំណួរនិងកង្វល់” លើសង្គ្រាមនៅអ៊ុយក្រែន។

មេដឹកនាំទាំងពីរមិនបានបង្ហាញខ្លួនជាសាធារណៈ យ៉ាងហោចណាស់ដើម្បីបង្កើនសម្ពាធលើលោកពូទីន សូម្បីតែការប្រកាសពីកិច្ចប្រជុំកំពូល SCO ទាំងពីរឆ្នាំនេះបានគាំទ្រ “ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដីនៃរដ្ឋនិមយួៗ” និង “ការមិនប្រើប្រាស់កម្លាំង ឬ ការ​គំរាម​កំហែង​ក្នុង​ការ​ប្រើ​កម្លាំង” ដែលផ្ទុយ​ទៅ​នឹង​សកម្មភាព​របស់​លោក Putin ប្រឆាំង​នឹង​អ៊ុយក្រែន។

នៅពេលដែលមេដឹកនាំពិភពលោកបានផ្លាស់ប្តូរសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិត លោកពូទីនបានបដិសេធលើការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងសង្រ្គាមរបស់គាត់ ហើយគាត់បានធានាដល់សមភាគីរបស់គាត់ថាគាត់នៅតែរឹងមាំក្នុងការប្រឈមមុខនឹងបញ្ហាទាំងនេះរួមទាំងការបះបោកន្លងទៅថ្មីៗនេះផងដែ។

លោកបាននិយាយថា “រុស្ស៊ីកំពុងតស៊ូប្រឆាំងទល់នឹងទណ្ឌកម្មទោះនៅក្នុងកាលៈទេសៈណាក៏ដោយហើយបានអះអាងថា បច្ចុប្បន្ន ប្រទេសរបស់គាត់កំពុងអភិវឌ្ឍជាបន្ទាប់”៕