សុខភាព

ការទទួលរងនូវធាតុត្រជាក់ខ្លាំងអាចធ្វើឲ្យអ្នកកើតជំងឺផ្ដាសាយ

ដោយៈប្រសិទ្ធ

ប្រសិនបើអ្នកមានអារម្មណ៍ធុញថប់ដោយសារងនូវកម្តៅក្តៅខ្លាំងនៅក្នុងដូវក្តៅ ជាពិសេសនៅក្នុងខណៈពេលវិស្សមកាល នោះការប្រើម៉ាស៊ីនត្រជាក់អាចជាជម្រើសដ៏ល្អបំផុតមួយ។

ទំលាប់បែបនេះធ្វើ​ឲ្យ​អ្នកកើត​ជំងឺ​ផ្ដាសាយដែលគេតែងតែបង្ហោះនូវបទពិសោធនេះយ៉ាងទូលំទូលាយលើបណ្តាញ TikTok ដោយប្រាប់ពីប្រភេទជំងឺ​ផ្ដាសាយផ្សេងៗគ្នាមួយចំនួនដូចជា “Ayia Napa Flu” “Air Con Cough” និង “Magaluf Flu” ។

  • តើ​វា​ជា​ជំងឺ​ផ្ដាសាយ​ពិត​ឬ​ទេ?

យោងតាមការសិក្សាថ្មីៗនេះ បានសរសេរនៅក្នុងទិនានុប្បវត្តិស្តីអំពីរោគរាតត្បាតមានអ្នកវិទ្យាសាស្រ្តមួយចំនួនបានគាំទ្រលើកាបង្កឲ្យមានជំងឺ​ផ្ដាសាយដោយសាប្រើ “ម៉ាស៊ីនត្រជាក់” ។ អ្នកស្រាវជ្រាវបានរកឃើញថាការស្ថិតនៅក្នុងម៉ាស៊ីនត្រជាក់ប្រសិនបើម៉ាស៊ីនត្រជាក់មិនត្រូវបានថែទាំឬនៅក្នុងអគារដែលមានខ្យល់ចេញចូលមិនល្អអាចបណ្តាលឲ្យមានបញ្ហាសុខភាព។

ការធ្វើការ ឬរស់នៅក្នុងអគារដែលមានខ្យល់ចេញចូលមិនល្អជាមួយនឹងម៉ាស៊ីនត្រជាក់អាចបង្កើនហានិភ័យដល់រូបអ្នកដូចជា “មានចេញជារោគសញ្ញានៃជំងឺ” ។

រោគសញ្ញារួមមាន ឈឺក្បាល ក្អកស្ងួត វិលមុខ ចង្អោរ បញ្ហាក្នុងការផ្តោតអារម្មណ៍ បញ្ហាអស់កម្លាំង និងធុំក្លិនមិនល្អជាដើម។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ ABC បានរាយការណ៍ថា នៅពេលមិនបានថែទាំម៉ាស៊ីនត្រជាក់ ឬសម្អាតវាឲ្យបានត្រឹមត្រូវវាអាចបង្កើតបាក់តេរី និងផ្សិត។ មានន័យថាជំងឺនេះអាចចរាចរតាមខ្យល់ដែលនាំមកនូវមេរោគ។

ការប៉ះពាល់កម្តៅការស្រូបយកខ្យល់កាលណានៅក្នុងម៉ាស៊ីនត្រជាក់ដែលត្រូវបានរចនាឡើងដើម្បីកំចាត់ជាតិពុល និងសារធាតុកខ្វក់ចេញពីខ្យល់ក្នុងផ្ទះ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើតម្រងម៉ាស៊ីនត្រជាក់មិនត្រូវបានសម្អាតឲ្យបានត្រឹមត្រូវវានឹងក្លាយជាកន្លែងដ៏សំខាន់សម្រាប់ធូលីរសាត់លាយឡំក្នុងខ្យល់ និងបង្កើតបានជាមីក្រូសារពាង្គកាយដើម្បីបង្កាត់ពូជ។ នេះអាចបង្កឲ្យមានជំងឺហឺត អាឡែស៊ី និងរោគសញ្ញាផ្លូវដង្ហើមផ្សេងទៀត។

អ្នកតំណាងម្នាក់នៃនាយកដ្ឋានសុខភាពសាធារណៈ នៅរដ្ឋកាលីហ្វ័រញ៉ាបានប្រាប់ Verywell ថា “តម្រងម៉ាស៊ីនត្រជាក់ដែលមានភាពកខ្វក់អាចបំពុលដោយពពួកផ្សិត ឬមីក្រូសរីរាង្គផ្សេងៗទៀត” ។ “នេះអាចធ្វើឲ្យអ្នកឆ្លងរោគមួយចំនួន ជាពិសេសរោគផ្សិតតាមការដកដង្ហើម”៕