ចំណេះដឹង

អ្នករុករកប្រទះឃើញរូបគំនូរភីហ្សាអាយុកាលជាង២ពាន់ឆ្នាំមុន

ដោយ៖ សហការី

ក្រុមអ្នកបុរាណវត្ថុវិទូបានប្រទះឃើញផ្ទាំងគំនូរបុរាណ ស្រដៀងគ្នាទៅនឹងភីហ្សានាសម័យថ្មី ដែលរូបនោះមានអាយុកាលជាង ២,០០០ពាន់ឆ្នាំមុន កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្នកបុរាណវិទូជនជាតិអ៊ីតាលីបានជីកកាយដីនៅ Pompeii ប្រទះឃើញផ្ទាំងគំនូរបុរាណដែលមិនធ្លាប់មានពីមុនមក។ រូបភាពនេះបានធ្វើឲ្យជនជាតិអ៊ីតាលីជឿជាក់ថា វាពិតជាបុព្វបុរសរបស់ជនជាតិខ្លួន ចូលចិត្តញ៉ាំអាហារប្រភេទនេះ។ ផ្ទាំងគំនូរបុរាណបានផុសឡើងពីដីនៅក្នុងពេលជីកកកាយ រកវត្ថុបុរាណនាពេលថ្មីៗនេះនៅតំវន់ Regio IX បណ្តុំឧទ្យានបុរាណវិទ្យារបស់ Pompeii ដែលស្ថិតនៅតាមផ្លូវរបស់ទីក្រុង Naples។

ផ្ទាំងគំនូរនេះគ្របដណ្តប់ទៅដោយធូលី ផេះ ដែលធ្លាក់មកលើ Pompeii ដោយសាការផ្ទុះភ្នំភ្លើង Vesuvius ក្នុងឆ្នាំ ១៩ នៃគ.ស។ ផ្ទាំងគំនូរនេះបង្ហាញពីរូបភាពនៃចានប្រាក់ដែលដាក់ផ្លែឈើ គ្រឿងទេស កែវស្រាមួយ និងនំមូរសម្រាប់​ជ្រលក់នឹងទឹកជ្រលក់​ពណ៌​ក្រហម ម៉ឺក្រៀម​ជាដើម។ នាយកឧទ្យានបុរាណវត្ថុ Pompeii លោក Gabriel Zuchtriegel បាននិយាយថា “វាជារូបភាពដាក់តាំងសម្រាប់អ្នកមើល ក្នុងសម័យដ៏ទំនើបធ្វើឲ្យនឹកឃើញដល់នំដែលស្រដៀងនឹងភីហ្សាមួយប្រភេទនេះ”។ “ជាក់ស្តែង វាមិនមែនជាភីហ្សាទេ ប៉ុន្តែ​ប្រហែល​ជាអាហារ​​របស់ដូនតាក្នុងជំនាន់មុន”។

លោក Zuchtriegel បាននិយាយថា “យើងមិនចាំបាច់គិតថាវាជាភីហ្សានោះទេ គឺវាគ្រាន់តែជាម្ហូបសម្រាប់អ្នកក្រីក្រ នៅភាគខាងត្បូងរបស់ប្រទេសអ៊ីតាលី ដែលឥឡូវនេះវាបានប្រែក្លាយទៅជាការទាក់ទាញពិភពលោក ឲ្យមកអង្គុយញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានលំដាប់ផ្កាយប្រាំ។ ដោយផ្ទាំងគំនូរនេះវាមានភាពស្រដៀងគ្នាទៅនឹងភីហ្សា បានធ្វើឲ្យអ្នកខ្លះស្មានថាវាអាចជានំប៉េងប៉ោះបុរាណ។ ក្រសួងវប្បធម៌អ៊ីតាលីបាននិយាយថា វាអាចជាម្ហូបបុព្វបុរសក្នុងសម័យកាលដ៏យូរលង់មួយកាលពីសម័យមុន ខណៈនេះយើងកំពុងធ្វើការស្រាវជ្រាវ៕