ចំណេះដឹង

កម្មវិធីថ្មីនៅក្នុងស្មាតហ្វូនអាចគណនាដឹងពីកាឡូរីក្នុងអាហារ

ដោយ៖ សហការី

អតីតវិស្វករ Google បានបង្កើតកម្មវិធីថ្មីដាក់នៅក្នុងស្មាតហ្វូន សម្រាប់គណនាកាឡូរីក្នុងអាហារគ្រប់ប្រភេទបានយ៉ាងងាយបំផុត។

អតីតវិស្វករនៅ Google និងអ្នកជំនាញបច្ចេកវិទ្យានៅក្រសួងការពារជាតិ Raytheon បានបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចគណនាកាឡូរីក្នុងអាហារបានយ៉ាងស្រួល ដោយគ្រាន់តែថតរូបម្ហូបទាំងនោះតាមទូរសព្ទដៃ។ អ្នកបង្កើតកម្មវិធីបាននិយាយថា កម្មវិធី SnapCalorie អ្នកប្រើប្រាស់អាចទាញយកបាននៅលើ App Store សម្រាប់ទូរស័ព្ទប្រភេទ Android និងនៅលើ Google Play សម្រាប់ទូរស័ព្ទប្រភេទ IOS (Apple) ដោយមិនគិតថ្លៃ ជាមួយនឹងជម្រើសបុព្វលាភ ២៩.០០ ដុល្លារអាម៉េរិកក្នុងមួយខែ។

នៅក្នុងការធ្វើតេស្តរហ័សរបស់ការិយាល័យ គេហទំព័រ DailyMail.com បានកត់សម្គាល់ថា SnapCalorie អាចប៉ាន់ស្មានដឹងពីកាឡូរីនៃផ្កាខាត់ណានៅលើចានអាហារ ដោយយករូបថតបន្លែនោះមកគណនា។ យោងតាមសហស្ថាបនិករបស់ SnapCalorie សង្ឃឹមថា កម្មវិធីនេះនឹងមានការប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងចំណោមអ្នកតមអាហារក្នុងការចេញទៅញ៉ាំអាហារនៅខាងក្រៅ ដោយខ្លាចកាឡូរីឡើងហួសកម្រិត។

គិតត្រឹមខែមិថុនានេះ Index Ventures, Y Combinator និងសូម្បីតែ CEO របស់ CrossFit គឺលោក Eric Roza ផ្ទាល់ បានបណ្តាក់ទុនសរុបចំនួន ២ លានដុល្លារ សម្រាប់ការចាប់ផ្តើមកម្មវិធីថ្មីនេះ។ អ្នកផ្តល់មូលនិធិបានជឿជាក់ចំពោះសហស្ថាបនិករបស់ក្រុមហ៊ុន ដែលជាអតីតវិស្វករ Google AI លោក Wade Norris និងអតីតវិស្វករ Raytheon Scott Baron ក៏ដូចជា AI ដែលជាកម្មវិធីរបស់ Roboflow សម្រាប់គណនាកាឡូរី ហើយពួកគេមានការសាទរយ៉ាងខ្លាំង ចំពោះកម្មវិធីដ៏ទំនើបថ្មីនេះ៕