សុខភាព

ជនជាតិអាម៉េរិកជាង១៦លាននាក់ប្រឈមនឹងជំងឺធ្ងន់ធ្ងរ

ដោយ៖ សហការី

ដោយសារការហាត់ប្រាណហួសកម្រិត ពលរដ្ឋអាម៉េរិកជាង ១៦លាននាក់ អាចប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល។

បើយោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ពលរដ្ឋអាមេរិកជិត ១៦.៥ លាននាក់ ប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារការហាត់ប្រាណហួសកម្រិត។ ការចេញផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Physics of Fluid ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា អត្រានៃជំងឺសសៃបេះដូង ដែលបង្កឲ្យដាច់សរសៃឈាមក្នុងខួរក្បាល មានការកើនឡើងសម្រាប់អ្នកដែលស្ទះសរសៃឈាម carotid ។

សរសៃឈាម Carotid មានទីតាំងនៅសងខាងក ដែលផ្តល់ចរន្តឈាមហូរទៅកាន់ផ្ទៃមុខ និងខួរក្បាល។ ក្នុងខណៈដែលខ្លាញ់ និងកូលេស្តេរ៉ុលមានការកើនឡើង វាបានបង្កើតជាបន្ទះបង្រួមសរសៃឈាម ដែលហៅថា ស្តេរ៉ូអ៊ីស។ Stenosis ​ពិបាក​​រក​ឃើញ​ភ្លាមៗដែលធ្វើឲ្យ​មាន​គ្រោះ​ថ្នាក់ ​ដោយ​សារ​តែ​កម្រិតចរន្ត​ឈាមហូរ​ទៅ​កាន់​ខួរក្បាល ​អាច​ធ្វើឲ្យដាច់​សរសៃ​ឈាមក្នុង​ខួរក្បាល។ គ្លីនិក Cleveland បានពន្យល់ថា ពលរដ្ឋអាម៉េរិកប្រមាណ ១៦.៥ លាននាក់ ស្មើនឹង ៥% ប្រឈមនឹងការស្ទះសរសៃឈាម carotid ។

អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា អ្នក​ជំងឺ​ដែល​មាន​សុខភាព​ល្អ និង​អ្នក​ដែល​មាន​សរសៃឈាម​​ស្ទះ​បន្តិចបន្តួច ​​ការ​ហាត់ប្រាណ​មាន​ប្រយោជន៍​សម្រាប់​រក្សា​លំហូរ​ឈាម។ ឯសម្រាប់អ្នកដែលមានការស្ទះកម្រិតមធ្យមទៅធ្ងន់ធ្ងរ ត្រូវប្រយ័ត្នប្រយែងក្នុងការ​ហាត់ប្រាណ។

លោក Somnath Roy ជាអ្នកស្រាវជ្រាក៏បាន​និយាយ​ដែរថា​៖ “ការ​ហាត់​ប្រាណហួសកម្រិត បង្ហាញ​ពី​ផល​ប៉ះពាល់​ដល់​អ្នក​ជំងឺ​ ដែល​មាន​កម្រិត ​ស្តេរ៉ូអ៊ីត ក្នុង​កម្រិត​មធ្យម ឬ​ខ្ពស់​ជាង​នេះ​” ពីព្រោះវា​បង្កើន​សម្ពាធ​យ៉ាង​ខ្លាំង​នៅចំណុចតឹង​ណែន ដែល​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​ធ្លាយ ហើយសសៃ​ដែល​ដាច់ធ្លាយ​នេះ​អាច​ហូរ​ទៅ​ខួរក្បាល ​​បណ្តាល​ឲ្យដាច់​សរសៃឈាមក្នុង​ខួរក្បាល​៕