ចំណេះដឹង

គ្រឿងស្មូនIpswich ផលិតកាលពី១,៣០០ ឆ្នាំមុនត្រូវបានគេផលិតឡើងវិញ

គ្រឿងស្មូន Ipswich ផលិតកាលពី១,៣០០ ឆ្នាំមុននៅ Suffolk ត្រូវបានបង្កើតឡើងវិញដោយប្រើឡដុតបុរាណដែលគេបង្កើតឡើងជាពិសេស។

គ្រឿងស្មូនដែលគេស្គាល់ថាជា “Ipswich ware” រួមមានផើង និងចានឆ្នាំងដទៃទៀតដែលបានផលិតយ៉ាងច្រើននៅក្នុងទីក្រុង AD៦៨០-៨៧០ ហើយត្រូវបានប្រទះឃើញនៅទូទាំង East Anglia ។

ឡដុត Anglo-Saxon ត្រូវបានបង្កើតឡើងជាពិសេសបន្ទាប់ពីសំណល់គ្រឿងស្មូនត្រូវបានប្រទះឃើញនៅ Ipswich ។

នាង Faye Minter មកពីអង្គភាពបុរាណវិទ្យានៃក្រុមប្រឹក្សាខោនធី Suffolk បានថ្លែងថា ការធ្វើពិសោធន៍លើគ្រឿងស្មូនទាំងនេះបានផ្តល់ “ការយល់ដឹងដ៏មានតម្លៃសម្រាប់ប្រវត្តិសាស្រ្តរបស់យើង” ។

នាងបានប្រាប់ថា “គម្រោងទាំងនេះមានសារសំខាន់ណាស់ដែលអាចឲ្យយើងសាកល្បងសម្មតិកម្មបុរាណវត្ថុតាមវិធីសាស្រ្តចម្លងនិងបច្ចេកទេសប្រវត្តិសាស្ត្រដោយផ្អែកលើភស្តុតាងដែលបានមកពីការជីកកកាយក្នុងពេលកន្លងមក” ។

” រហូតមកដល់ពេលយើងទទួលបានលទ្ធផលដែលបង្ហាញអំពីជំនាញ ចំណេះដឹង និងធនធានសំខាន់ៗជាច្រើនក្នុងការផលិត Ipswich ware បានដោយជោគជ័យដែលទទួលបានលើសពីការរំពឹងទុករបស់យើង”។

ក្រុមប្រឹក្សាខោនធីដែលជាអ្នកផ្តល់សេវាកម្មបុរាណវិទ្យាបានសហការជាមួយអ្នកស្ម័គ្រចិត្ត និងអង្គការក្នុងស្រុកដើម្បីបង្កើតជាពុម្ព Ipswich ចម្លងដោយប្រើវិធីសាស្ត្របុរាណជាប្រវត្តិសាស្ត្រ។

សមាជិកនៃក្រុម Anglian Potters បានធ្វើការពិសោធជាមួយការកែច្នៃដីឥដ្ឋឆៅពួកគេក៏បានបង្កើតពុម្ពចម្លងជាមួយកុមារមកពីសាលាបឋមសិក្សា Rushmere Hall ។

ក្រុមប្រឹក្សាបាននិយាយថាការបង្កើតជាពុម្ពចម្លងត្រូវចំណាយអស់ពេល ៣ ថ្ងៃដើម្បីផលិតវា ហើយត្រូវបានបញ្ចប់នៅក្នុងខែមេសា ជាមួយនឹង “ផើងធ្វើដោយដៃដ៏ស្រស់ស្អាតចំនួន ១០០ ដំណើរការនេះនៅតែបន្ត”។

សមាជិករងនៃក្រុមប្រឹក្សាផ្នែកបុរាណវិទ្យា Melanie Vigo di Gallidoro បាននិយាយថា “វាពិតជាអស្ចារ្យខ្លាំងណាស់ចំពោះការរកឃើញពីការជីកកកាយរបស់ក្រុមបុរាណវិទ្យានៅក្នុងតំបន់ប្រមូលផ្តុំមនុស្សដូចជា សាលារៀន និងអង្គការនាៗក្នុងរយៈពេលជាង ១,០០០ ឆ្នាំក្រោយមក។

“ជាគម្រោងផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅថែមទៀតអំពីអតីតកាលដ៏សំខាន់របស់ Suffolk ដែលកំពុងផ្តល់ឱ្យសហគមន៍មូលដ្ឋាននូវឱកាសស្វែងយល់បន្ថែមអំពីបេតិកភណ្ឌក្នុងតំបន់របស់ពួកគេដោយផ្សារភ្ជាប់ពួកគេទៅនឹងរបៀបរស់នៅរបស់ Anglo-Saxon”។

លោកស្រី Minter បន្ថែមថា ការផលិតជាលើកទីពីរត្រូវបានគ្រោងទុកនៅចុងរដូវក្តៅនេះ ដើម្បីសាកល្បងទ្រឹស្តីបន្ថែមទៀត។

ការពិសោធន៍ Ipswich ក្លាយជាផ្នែកមួយនៃគម្រោងបុរាណវិទ្យាសម្រាប់សហគមន៍ដែលហៅថា Rendlesham ដែលបានបង្ហាញអំពីជីវិតក្នុងជំនាន់ Anglo-Saxon Life in South-East Suffolk៕