បទវិភាគ

បទវិភាគ៖ក្នុងកិច្ចសន្ទនាដ៏សំខានបំផុតមួយរវាងអាម៉េរិកនិងចិនតើមានរបៀបវារៈអ្វីខ្លះសម្រាប់ដាក់លើតុពិភាក្សា?

ដោយ៖ Anthony Zurcher

ប្រធានាធិបតី Xi Jinping និង Joe Biden បានញញឹមដាក់កាមេរ៉ានៅឯកិច្ចប្រជុំ G20 កាលពីខែវិច្ឆិកាធ្វើដំណើរជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកដំណើរទស្សនកិច្ចលើកដំបូងបង្អស់មកកាន់ប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានគ្រោងនឹងធ្វើឡើងជិតប្រាំខែមកហើយបន្ទាប់ពីមានការបែកបាក់ដ៏ចម្រូងចម្រាស់យ៉ាងខ្លាំងលើទំនាក់ទំនងទ្វេភាគីដោយសាតែរឿងប៉េងប៉ោងចារកម្មរបស់ចិនហោះហើរនៅលើដែនអាកាសរបស់អាម៉េរិក។

ការគ្រោងនឹងធ្វើដំណើរដើមដំបូងរបស់គាត់ក៏ត្រូវបានលុបចោលភ្លាមៗ ដោយសារតែចិនបង្ហោះប៉េងប៉ោងដែលចិននិយាយថាជាការតាមដានអាកាសធាតុហើយវាបានរសាត់ពាសពេញទ្វីបអាម៉េរិក មុនពេលដែលវាត្រូវបានបាញ់ទម្លាក់ដោយយន្តហោះយោធាអាម៉េរិក។

គម្រោងធ្វើដំណើរទស្សនកិច្ចរបស់លោក Blinken មានដូចជាប្រជុំជាមួយមន្ត្រីកំពូលរបស់ប្រទេសចិនទទួលបន្ទុកលើគោលនយោបាយការបរទេសនៅមិនទាន់មានការបញ្ជាក់ថាតើលោកនឹងគ្រោងជួបជាមួយប្រធានាធិបតីចិន Xi Jinping ដូចដែលស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលធ្វើឡើងកាលពីថ្ងៃសុក្រដែរឬទេ។

ប្រទេសមហាអំណាចពិភពលោកទាំងពីរនេះកំពុងមានបញ្ហាចាក់ស្រេះដ៏ចម្រូងចម្រាស់ដោយសារមានកការខ្វែងគំនិតគ្នាខ្លាំងពេកដែលជាសក្តានុពលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ។

ចំណុចសំខាន់ៗបីអាចជាកំពូលរបៀបវារៈសម្រាប់ដាក់លើតុពិភាគ្សាគ្នា។

ទី ១ គឺ ការកែលម្អទំនាក់ទំនង

ដំណើរទស្សនកិច្ចរបស់លោក Blinken មានសារសំខាន់បំផុតក្នុងការបង្កើតឡើងវិញនូវអន្តរកម្មការទូតគ្រប់ប្រភេទរវាងអាម៉េរិកនឹងចិន។

កាល​ពី​ខែ​មុន មាន​ការ​ទម្លុះទម្លាយ​ដំបូងគឺ​នៅ​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​អាម៉េរិក​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។

លោក Blinken គឺជាមន្ត្រីជាន់ខ្ពស់ថ្នាក់ផុតលេខរបស់លោក Biden ដែលធ្វើដំណើរទៅកាន់ប្រទេសចិនគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកទៅកាន់ទីក្រុងប៉េកាំងបើគិតចាប់តាំងពីខែតុលា ឆ្នាំ ២០១៨កន្លងមក។

ជំនួយការរងរបស់លោកប្រធានាធិបតី និងអ្នកសម្របសម្រួលការងារឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បាននិយាយដោយសង្ខេបនៅក្នុងសន្និសីទសារព័ត៌មានមុនការធ្វើដំណើរថាគឺជាពេលវេលាដ៏ល្អមួយដើម្បីស្តារឡើងវិញនូវទំនាក់ទំនងការទូតដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះ។

  • ការធ្វើចារកម្មក្នុងដែនអាកាសអាម៉េរិក គឺជាចំណុចរសើបចំពោះទំនាក់ទំនងរវាងអាម៉េរិក និងចិន

“យើងមិនឲ្យមានការខ្វែងគំនិតគ្នាដែលអាចបែងចែកគោលជំហដែលទាមទារឲ្យយើងទាំងអស់គ្នាធ្វើការជារួមគ្នាដោឈរលើអាទិភាពសកល ” ។

ការឆ្លើយតបរបស់ចិនចំពោះដំណើរទស្សនកិច្ចរបស់ Blinken ជារឿងរសើបបន្តិច។

នៅលើគណនីផ្លូវការរបស់ចិននិយាយអំពីការហៅទូរសព្ទជាមួយលោក Blinken កាលពីយប់ថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសចិន Qin Gang បានប្រាប់លោក Blinken ថា “អ្នកណាត្រូវរងការស្តីបន្ទោស” ចំពោះការធ្លាក់ចុះនៃទំនាក់ទំនងរវាងភាគីទាំងពីរនាពេលថ្មីៗនេះ។

គាត់សង្កត់ធ្ងន់ថា “វាច្បាស់ណាស់ថាតើភាគីណាត្រូវរងការស្តីបន្ទោស” ចំពោះការធ្លាក់ចុះនូវទំនាក់ទំនងនាពេលថ្មីៗនេះ។

លោក Qin បាននិយាយថា “ក្នុងនាមដៃគូប្រកួតប្រជែងសហរដ្ឋអាម៉េរិកគួរតែគោរពនូវកង្វល់ស្នូលរបស់ប្រទេសចិននឹងត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបញ្ឈប់ការធ្វើឱ្យខូចអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន ” ។

សហរដ្ឋ​អាម៉េរិក​បាន​លប់ចោល​សេចក្តី​ប្រកាស​លើចំណុចសំខាន់ៗ​​ចេញ​ពី​ដំណើរ​ទស្សនកិច្ច​នេះ។

  • តើអាម៉េរិកអាចរស់នៅក្នុងពិភពលោកដែលស្ថិតនៅក្រោមឥទ្ធិពលរបស់លោក Xi Jinping បានដែរឬទេ?

លោក Daniel J Kritenbrink អ្នកការទូតជាន់ខ្ពស់ប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រសួងការបរទេសបាននិយាយថា កុំរំពឹងថានឹងមានច្រកចេញ ឬការប្រែប្រួលតាមរបៀបដែលភាគីទាំងពីរដោះស្រាយគ្នាទៅវិញទៅមកបាននោះ។

ប្រសិនបើជំនួបនេះបង្កលក្ខណៈអន្តរកម្មរវាងមន្ត្រីអាម៉េរិក និងចិន នោះជារឿងដែលភាគីទាំងពីរអាចទម្លាយច្រកចេញបាន។

  • ការបន្ធូរបន្ថយជម្លោះពាណិជ្ជកម្ម

ទំនាក់ទំនងរបស់ប្រធានាធិបតី Biden ជាមួយប្រទេសចិនបានចាប់ផ្តើមឡើងនៅលើកំណត់ត្រាដ៏រង្គោះរង្គើមួយផ្នែកដោយសារតែគាត់មិនមានឆន្ទៈក្នុងការលុបចោលវិធានការពាណិជ្ជកម្មដែលបានអនុម័តដោយរដ្ឋបាលមុនរបស់គាត់គឺលោក Donald Trump ។

មានរាប់បញ្ចូលទាំងការកំណត់យកពន្ធនាំចូលរាប់ពាន់លានដុល្លារលើផលិតផលដែលផលិតដោយចិន។

នៅក្នុងពាណិជ្ជកម្មមួយចំនួន លោក Biden បានរឹតបន្តឹងកាន់តែខ្លាំងជាមួយនឹងការនាំចេញបន្ទះឈីបកុំព្យូទ័ររបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសចិនដែលជាកិច្ចខិតខំដើម្បីរក្សាឧត្តមភាពសហរដ្ឋអាម៉េរិលើបច្ចេកវិទ្យាអេឡិចត្រូនិចដ៏ទំនើបបំផុត។

ប្រទេស​ចិន​បាន​ឆ្លើយ​តប​ដោយ​ដាក់​បម្រាម​របស់​ខ្លួន​លើ​បន្ទះ​អង្គ​ចងចាំ​កុំព្យូទ័រ​ដែល​លក់​ដោយ​ក្រុមហ៊ុន Micron ដែល​ជា​ក្រុមហ៊ុន​ផលិត​ធំ​ជាង​គេ​របស់​សហរដ្ឋ​អាម៉េរិក។

  • អាម៉េរិកកំពុងយកឈ្នះចិនលើសមរភូមិបន្ទះឈីប (semiconductor)

លោក Campbell ទទួលស្គាល់នូវកង្វល់របស់ចិន ប៉ុន្តែគាត់និយាយថា សហរដ្ឋអាម៉េរិកអាចពន្យល់ពីអ្វីដែលខ្លួនបានធ្វើកន្លងមក និងអ្វីដែលអាចនៅសេសល់ខាងមុខ។

ប្រសិនបើបច្ចេកវិទ្យាកុំព្យូទ័រគឺជាដែនកំណត់សម្រាប់ការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងមហាយក្សទាំងពីរ នោះការជួញដូរគ្រឿងញៀនខុសច្បាប់អាចផ្តល់កន្លែងបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការនេះ។

សហរដ្ឋអាម៉េរិកចង់កម្រិតលើការនាំចេញសមាសធាតុគីមីផលិតដោយចិន ដែលប្រើសម្រាប់ផលិត fentanyl ដែលជាថ្នាំអាភៀនសំយោគខ្លាំងជាងហេរ៉ូអ៊ីនច្រើនដង ។

អត្រានៃការស្លាប់ដោយសាប្រើថ្នាំជ្រុលរបស់សហរដ្ឋអាម៉េរិកពាក់ព័ន្ធនឹងថ្នាំ fentanyl បានកើនឡើងច្រើនជាងបីដងក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ។

  • ជួយបញ្ឈប់ការស្លាប់ដោយសារគ្រឿងញៀនរបស់អាម៉េរិក

លោក Kritenbrink បាននិយាយថា “វាគឺជាបញ្ហាមួយដែលបង្ហាញពីបញ្ហាប្រឈមរបស់ខ្លួននេះជាបញ្ហាដ៏សំខាន់សម្រាប់សហរដ្ឋអាម៉េរិក” ។

  • បញ្ចៀសសង្គ្រាម

ក្រោយពីឧបទ្ទវហេតុប៉េងប៉ោងចារកម្មមានសេចក្តីរាយការណ៍ថា ចិនកំពុងពិចារណាលើការបញ្ជូនអាវុធទៅជួយរុស្ស៊ីដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនកាន់តែខ្លាំងឡើងថែមទៀត។

មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានគិតគូលើការយឺតយ៉ាវក្នុងការទម្លាយបញ្ហាចម្រូងចម្រាសរវាងប្រទេសទាំងពីរដែលអាចក្លាយជាការបង្វែរជម្លោះអ៊ុយក្រែននឹងរុស្ស៊ីទៅជាសង្រ្គាមប្រូកស៊ីរវាងសហរដ្ឋអាម៉េរិក និងចិន។

សហរដ្ឋអាម៉េរិករំពឹងថា លោក Blinken នឹងបន្តព្រមានដល់ចិនដូចដែលបានធ្វើនៅទីក្រុងវីយែនថាចិន នឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់រុស្ស៊ីសម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

នាវាចម្បាំងអាម៉េរិក និងចិន បាននិងកំពុងប្រឈមមុខដាក់គ្នាក្នុងល្បែងជល់គ្នាដូចមាន់ក្នុងកំរឹតខ្ពស់នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ ចិន​ទាមទារ​យកតំបន់ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ខណៈដែល​អាម៉េរិកបាន​ទទូច​ថាវាជា​ដែនទឹក​អន្តរជាតិ។

  • កោះឋានសួគ៌នៅជាប់ព្រំដែនអាមេរិកនឹងចិន

លោក Blinken និងក្រុមការទូតរបស់គាត់បាននិយាយថា គោលដៅរបស់គាត់ក្នុងការធ្វើដំណើរនេះគឺដើម្បី “កាត់បន្ថយ” ភាពតានតឹង ហើយស្តារទំនាក់ទំនងសាជាថ្មីនេះគឺជាចំណុចដែលត្រូវចាប់ផ្តើម។

ការសម្រេចឲ្យបានលទ្ធផលជាផ្លែផ្ការកាន់តែច្រើនតាមរយៈការខិតខំមួយសម្រាប់ពេលនេះដើម្បីជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយនោះគឺកាន់តែមានផលលំបាកសម្រាប់លោក Biden ក្នុងខណៈដែលវោហាសាស្ត្រប្រឆាំងចិននៅទីក្រុងវ៉ាស៊ីនតោនត្រូវបានគេយកធ្វើជាប្រធានបទកាន់តែក្តៅឡើងនៅក្នុងពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ខាងមុខនេះ។

លទ្ធផល​គួរ​ឱ្យ​ពេញចិត្ត​ពី​ដំណើរទស្សនកិច្ច​​សម្រាប់​ភាគី​ទាំង​សងខាង​ប្រហែល​​គ្រាន់តែជា​ការ​ទទួលយកនូវការបើកចំហ​បណ្តាញ​ទំនាក់ទំនង​សម្រាប់បង្ការ​ឧប្បត្តិហេតុ​ដែល​នាំឱ្យ​មាន​ជម្លោះ​យោធារវាងភាគីទាំងពីរ៕