អន្តរជាតិ

យុទ្ធសាស្ត្រសណ្តាប់ធ្នាប់ពិភពលោកថ្មីរបស់លោក Xi Jinping កំពុងតែដួលរលំ

ដោយ៖ Matthew Henderson

ប្រធានាធិបតីចិនលោក Xi Jinping បានថ្លែងក្នុងឱកាសណែនាំសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយថ្មីរបស់បក្សកុម្មុយនិស្តចិនលោក ស៊ី ជីនពីង បានលើកផែនការយុទ្ធសាស្ត្រហំព័ទ្ធច្រកសមុទ្រតៃវ៉ាន់ដែលជាកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការវាយផ្តាច់យកតៃវ៉ាន់។

ខណៈពេលដែលចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក កំពុងជាប់ពាក់ព័ន្ធក្នុងសង្រ្គាមដ៏អាក្រក់ដើម្បីរារាំងមហិច្ឆតាឆ្កួតៗរបស់ពូទីនក្នុងប្រទេសអ៊ុយក្រែនបាននឹងកំពុងប្រឈមមុខខ្លាំងជាមួយទីក្រុងប៉េកាំង។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនបច្ចេកវិជ្ជាលោកខាងលិចឈានមុខគេ ដែលព្រួយបារម្ភពីភាពមិនច្បាស់លាស់លើភូមិសាស្ត្រនយោបាយបង្កឲ្យមានទិន្នន័យអរិភាពក៏កំពុងងាកចេញពីប្រទេសចិនផងដែ។ ក្រុមហ៊ុន Microsoft បានដក LinkedIn ចេញរួចហើយ ហើយកំពុងផ្លាស់ប្តូរក្រុមអ្នកជំនាញ AI ទៅកាន់ប្រទេសកាណាដា ដើម្បីជៀសវាងការរងសម្ពាធនៅក្នុងតំបន់។

ការអនុវត្ដអនុបាតភាគហ៊ុនដោយភាគហ៊ុនរបស់ក្រុមហ៊ុនចិនល្បីឈ្មោះកំពុងចាប់បង្ខំអ្នកគ្រប់គ្រងទ្រព្យសកម្មរបស់លោកខាងលិចមួយចំនួនឱ្យកាត់បន្ថយផលប៉ះពាល់របស់ពួកគេ។

តើ​វិបត្តិ​នឹងរាលដាលដល់កំរឹតណាតើ​វា​អាច​បញ្ចប់​ដល់ត្រឹមណាដែ?

ផលប៉ះពាល់ដែលបង្កជាហានិភ័យត្រូវបានកំណត់ថាជាចេតនាអរិភាពគឺជាបញ្ហាដែលបង្កឲ្យមានហានិភ័យដែលឥឡូវនេះកំពុងកើតឡើង។ ភាគច្រើននៅលើពិភពលោក “សេរី” គឺនៅមានភាពល្ងង់ខ្លៅលើការយល់ដឹងស៊ីជម្រៅចំពោះគោលនយោបាយរបស់លោក Xi Jinping។

ចំណុចចាប់ផ្តើមនៃហានិភ័យកំពុងតែខិតជិតមកដល់យ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិនដែលជាឱកាសផ្លាស់ផ្តូរឲ្យទៅជាផលប្រយោជន៍របស់លោកខាងលិច។

លោក ស៊ី ជីនពីង កំពុងតែបន្តឆ្ពោះទៅមុខជាមួយនឹងផែនការកែប្រែសណ្តាប់ធ្នាប់ពិភពលោក New Era ដែលប្រទេសចិនក្លាយជាមហាអំណាចតែមួយគត់។ យុទ្ធសាស្ត្រឈ្នះៗដ៏ឆាប់រហ័សរបស់គាត់ រួមមានការចងសម្ព័ន្ធភាពសមស្របជាមួយសត្រូវផ្សេងទៀតរបស់បស្ចិមប្រទេស ដើម្បីកម្ចាត់ទណ្ឌកម្ម និងវិធានការទប់ទល់ជាមុនផ្សេងទៀតលើជម្លោះយោធា។

គាត់បានខិតខំកេងចំណេញផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់លោកខាងលិចលើភាពច្របូកច្របល់ ជាសាកលតាមរយៈការគាំទ្រយ៉ាងស្រួចស្រាវរបស់គាត់ចំពោះការលុកលុយខុសច្បាប់របស់ពូទីននៅអ៊ុយក្រែន។ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែនអព្យាក្រឹតភាពរបស់គាត់ជាការពិតខ្វះខ្លឹមសារទាំងនេះប្រហែលជាចេតនាប៉ុន្តែវាជាគោលដៅសកលរបស់គាត់។

លោក Xi នៅ​មាន​ផ្លូវ​វែង​ឆ្ងាយ​ដើម្បី​សម្រេចឲ្យបាននូវផែនការនេះ។ ការឃោសនាបំផ្លើសអំពីជ័យជំនះរបស់ចិនលើការគ្រប់គ្រងការរីករាលដាលមេរោគ Covid និងការរំពឹងទុកសម្រាប់កំណើនសេដ្ឋកិច្ចជាថ្មីផែនការរបស់លោក Xi នៅតែប្រថុយនឹងភាពងាយរងគ្រោះ។

ចិនបានធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័សដោយបំភាន់ភ្នែកពួកបស្ចិមប្រទេសនៅពេលដែលបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីធ្វើពាណិជ្ជកម្មស្របច្បាប់ទៅតាមបទដ្ឋានរបស់ WTO ។ ប៉ុន្តែចិនបានបដិសេធកាធ្វើអាជីវកម្មបរទេសដោយសេរី និងយុត្តិធម៌ក្នុងការចូលទៅកាន់ទីផ្សារក្នុងស្រុករបស់ខ្លួន ហើយបានប្រើប្រាស់ធនធានរបស់រដ្ឋយ៉ាងច្រើន ដើម្បីចាប់យកការគ្រប់គ្រងទីផ្សារសម្រាប់ផលិតផលឲ្យស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងរបស់ខ្លួននៅទូទាំងពិភពលោក។

ចាប់ពីឆ្នាំ ២០១៨ មក សហរដ្ឋអាម៉េរិកបានដឹកនាំសង្រ្គាមពាណិជ្ជកម្មជាក់ស្តែងប្រឆាំងនឹងបញ្ហានេះ ខណៈពេលដែលសេដ្ឋកិច្ចចិនជួបនឹងផលវិបាកលើខ្សែចង្វាក់ផ្គត់ផ្គង់នោះ៕