អន្តរជាតិ

ពិភពលោកកំពុងភ្ញាក់ផ្អើលរឿងបាត់ខ្លួនមេបញ្ជាការកំពូលChechenនៅអ៊ុយក្រែន

ដោយ៖សហការី

មេបញ្ជាការយោធាជាន់ខ្ពស់ Chechen ម្នាក់ដែលទើបទៅជួយប្រយុទ្ធរុស្ស៊ីដើម្បីតទល់នឹងអ៊ុយក្រែននៅប្រទេសអ៊ុយក្រែននោះត្រូវបានគេរាយការណ៍ថាកំពុងតែបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត។

ថ្មីៗនេះមានសេចក្តីរាយការណ៍ជាច្រើនបានចាប់អារម្មណ៍និងបានធ្វើសេចក្តីរាយការណ៍ជុំវិញការបាត់ខ្លួនរបស់មេទ័ពកំពូលរបស់ Chechen ដែលបានដឹកនាំកម្លាំងចូលមកជួយប្រយុទ្ធរុស្ស៊ីដើម្បីឈ្លានពានប្រទេសអ៊ុយក្រែន។ប៉ុន្តែសេចក្តីរាយការណ៍ទាំងអស់នោះជាពិសេសប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីគេថាមិនអាចជឿទុកចិត្តបានទេ។ ខ្លះថាមេបញ្ជាការរូបនោះត្រូវរបូសកំពុងព្យាបាលជំងឺ រីឯអ្នកខ្លះទៀតថា បានស្លាប់បាត់ទៅហើយតែគេព្យាយាមលាក់បាំងព័ត៌មានពីរឿងនេះ។

លោក Adam Delimkhanov សមាជិកសភាជាន់ទាបរុស្ស៊ី ម្នាក់ដែលបានអះអាងថា គាត់ត្រូវជាបងប្អូនជាមួយនឹងមេបញ្ជាការជាន់ខ្ពស់របស់Chechen កំពុងបាត់ខ្លួននោះ បានចេញមុខអំពាវនាវដល់ក្រុមអ្នកស៊ើបការណ៍សម្ងាត់ឲ្យប្រទេសអ៊ុយក្រែនសូមឲ្យជួយ “ស្វែងរកបងប្រុសជាទីស្រឡាញ់របស់គាត់ផង”។

ប៉ុន្តែរហូតមកដល់នឹងពេលនេះជុំវិញការបាត់ខ្លួនមេបញ្ជាការកំពូលរបស់ Chechenដែលទើបនឹងចុះកុងចូលទៅជួយច្បាំងប្រទេសរុស្ស៊ីនោះគឺនៅមិនមានព័ត៌មានជាក់លាក់នៅឡើយទេ។ មានមនុស្សមួយចំនួនបានសន្និដ្ឋានថាមេទាហានជាន់ខ្ពស់ Chechenរូបនោះទំនងជាបានស្លាប់នៅក្នុងសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែនទៅហើយ៕