អន្តរជាតិ

ប្រទេសចិននិយាយជាមុនថាមិនមានទំនុកចិត្តចំពោះដំណើរទស្សនកិច្ចរបស់ Blinken

ខណៈដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken កំពុងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះ ក្នុងបំណងស្តារស្ថិរភាពទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរប៉ុន្តែសម្រាប់ទីក្រុងប៉េកាំងមានអារម្មណ៍ថាពិបាកនឹងស្វាគមន៍ណាស់។

នៅមុនពេលចេញដំណើររបស់កំពូលអ្នកការទូតសហរដ្ឋអាម៉េរិករូបនេះបានរងនូវការស្តីបន្ទោសពីសំណាក់ប្រទេសចិនដោយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កភាពតានតឹងនាពេលថ្មីៗនេះ នៅក្រោយពេលដែលលោក Blinken បានលុបចោលការធ្វើដំណើរកាលពីដើមខែកុម្ភៈដោយសារឿងប៉េងប៉ោងចារកម្មចិន ដែលបានហោះនៅលើទឹកដីសហរដ្ឋអាម៉េរិក។

នៅក្នុងការហៅទូរសព្ទជាមួយ Blinken រដ្ឋមន្ត្រីការបរទេសចិន Qin Gang បានជំរុញឱ្យសហរដ្ឋអាម៉េរិក “សម្តែងការគោរព” លើកត្តាចំបងនៃកង្វល់របស់ទីក្រុងប៉េកាំង និងបញ្ឈប់ការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

សេចក្តីថ្លែងការណ៍ដ៏គួរឱ្យកត់សម្គាល់ដែលនិយាយអំពីបរិមាណនៃការរំពឹងទុកក្នុងកំរឹតទាបរបស់ទីក្រុងប៉េកាំងចំពោះដំណើរទស្សនកិច្ចដែលមានភាគហ៊ុនខ្ពស់ក្នុងការមិនទុកចិត្តលើរដ្ឋបាលលោក Biden ដែលក្រុមអ្នវិភាគនិយាយថាជាទំនាក់ទំនងដ៏រសើប។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានបិទបាំងព័ត៌មានរសើបមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះជាការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាម៉រិកនៅក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។

លោក Yun Sun នាយកកម្មវិធីចិននៅមជ្ឈមណ្ឌល Stimson ដែលជាអ្នកវិភាគមកពីទីក្រុង Washington បាននិយាយថា “ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសចិនគឺស្ទើរតែមិនមានការសាទរដូចទៅកាន់លោកខាងលិចនោះទេ” ។

“បន្ទាប់ពីមានការពន្យារពេលលើកមុនម្តង ដោយសារឧបទ្ទវហេតុប៉េងប៉ោងដែលចិនមានកង្វល់លើការបង្កឲ្យមានភាពអាម៉ាស់ដែលអាចនឹងកើតមានជាថ្មីទៀតដែលការរំពឹងទុកលើដំណើរទស្សនកិច្ចនេះនៅមានកម្រិតទាបនៅឡើយ។

ខណៈពេលដែលសហរដ្ឋអាម៉េរិកកំពុងជំរុញការផ្សព្វផ្សាយនាពេលថ្មីៗនេះអំពីដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសចិនក៏បានធ្វើឲ្យមានការរំពឹងទុកទាបបំផុត។

លោក Daniel Kritenbrink អ្នកការទូតកំពូលរបស់ក្រសួងការបរទេសប្រចាំតំបន់អាស៊ីបូព៌ា បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា “យើងនឹងមិនទៅទីក្រុងប៉េកាំងក្នុងចេតនាដោះដូរអ្វីមួយដើម្បីដោះស្រាយគ្នានោះទេ”។

“យើងមកកាន់ទីក្រុងប៉េកាំងដោយមានគោលដៅច្បាស់លាស់ប្រកបដោយទំនុកចិត្តក្នុងគោលបំណងប្រកួតប្រជែងប្រកបដោយទំនួលខុសត្រូវតាមដែលយើងអាចធ្វើទៅបាន។ យើង​មានសង្ឃឹម​​តិចតួច​បំផុត​ថា​យើង​នឹង​សម្រេច​​គោល​ដៅ​នេះ” ។

ដោយសារតែការបែកបាក់យ៉ាងខ្លាំងលើការជឿទុកចិត្តផ្នែកនយោបាយរវាងមហាអំណាចទាំងពីរដែលបានចាប់ផ្តើមតាំងពីរជ្ជកាលរបស់លោក Trump ។

សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Peking University ក្នុងទីក្រុងប៉េកាំងលោក Wang Yong បាននិយាយថា “ប្រទេសចិនកត់សម្គាល់លើទង្វើរបស់សហរដ្ឋអាម៉េរិកមិនស៊ីសង្វាក់គ្នានឹងពាក្យសំដីនោះទេគឺអាម៉េរិកគេមិនធ្វើដូចអ្វីដែលពួកគេនិយាយនោះឡើយ”៕