ចំណេះដឹង

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិរកឃើញមេរោគ zombie ៦ ប្រភេទ

ដោយ៖ បញ្ញា

ដោយសារការប្រែប្រួលអាកាសធាតុ នាំឲ្យមេរោគ zombie ចំនួន ៦ ប្រភេទ រាតត្បាតនៅលើពិភពលោក ដែលនេះជាដំណឹងអាក្រក់ដល់ភពផែនដី។

មេរោគដ៏គួរឲ្យភ័យខ្លាចប្រភេទនេះ បានកើតនៅក្នុងសាកសពសត្វចៀម និងសត្វផ្សេងៗ រួមទាំងមាននៅក្នុងសួតរបស់អ្នកជំងឺគ្រុនផ្តាសាយ ដែលបានស្លាប់ហើយត្រូវបានកប់នៅក្នុង permafrost ក្នុងរដ្ឋអាឡាស្កា ជាយូរមកហើយ។

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមកពីស្ថាប័ននានា ក្នុងប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងបារាំង បានព្រមានថា ហានិភ័យនៃមេរោគ zombie ដែលនៅសេសសល់ក្រោយពីការឆ្លង អាចនឹងកើតឡើងដែលគេមិនអាចប៉ាន់ស្មានដល់។ រឿងដ៏អាក្រក់ជាងនេះទៅទៀតនោះ គឺក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះជឿថា ហានិភ័យនឹងកើនឡើងដោយសាការឡើងកំដៅនៃភពផែនដី ដែលវាធ្វើឲ្យរលាយ permafrost និងបន្តកើនឡើងជាលំដាប់ ដោយបញ្ចេញនូវមេរោគមួយចំនួន ដែលបានកកនៅក្នុងទឹកកក តាំងពីសម័យកាលបុរាណហើយនៅមិនទាន់ស្លាប់។

ក្រុមអ្នកវិទ្យាសាស្រ្តទាំងនោះរួមមានអ្នកជំនាញផ្នែកហ្សែន ផ្នែកមីក្រូជីវវិទ្យា និងភូមិសាស្ត្រ ដែលក្រុមខ្លះបានតាមដានមេរោគ zombie ដែលវាអាចនឹងរស់ឡើងវិញទាំងអស់នេះ អស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ហើយក៏បានផ្សព្វផ្សាយនូវរបកគំហើញរបស់ពួកគេ នៅក្នុងទិនានុប្បវត្តិ Viruses កាលពីខែកុម្ភៈកន្លងទៅផងដែរ។

ក្រុមអ្នកជំនាញបានរំលឹកឲ្យដឹងខ្លះៗថា នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ គ្រូពេទ្យជំនាញផ្នែកសុខភាព លោកវេជ្ជបណ្ឌិត Johan V. Hultin បានរកឃើញការផ្ទុកមេរោគ ១៩១៨ Influenza RNA ជាសម្ងាត់ នៅក្នុងសួតរបស់ស្ត្រីដែលបានស្លាប់ដោយសាមេរោគនេះ កាលពីជិត ៨០ ឆ្នាំមុន។

លោកវេជ្ជបណ្ឌិត Hultin បាននឹងកំពុងស្រាវជ្រាវរកសម្រាប់ធ្វើជាមេរោគគំរូ Influenza ដែលអាចជួយអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ដ ឲ្យយល់កាន់តែច្បាស់អំពីរបចេ្ចកវិទ្យាវេជ្ជសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនៅថ្ងៃខាងមុខ។ អ្នកវិទ្យាសាស្ត្របារាំងរួមសហការគ្នាជាមួយ នឹងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Aix-Marseille (CNRS-AMU) បានរកឃើញការរស់ឡើងវិញ នូវមេរោគ zombie P. sibericum ដែលមានអាយុកាលជាង ៣០,០០០ ឆ្នាំ ដោយសាការបូជា amoebas ដែលស្លាប់ដោយសាមេរោគនេះ មិនបានការពារឲ្យបានល្អធ្វើឲ្យមានការសាយភាយ។

លោក សាស្ត្រាចារ្យ Claverie នៃ CNRS-AMU បាននិយាយនៅពេលនោះថា “នេះជាលើកដំបូងហើយ ដែលយើងបានឃើញមេរោគ នៅតែឆ្លងបន្ទាប់ពីរក្សាទុកអស់រយៈពេលដ៏យូរលង់បែបនេះ”។ ទោះបីជា P. sibericum មិនមានការបង្កគ្រោះថ្នាក់ច្បាស់លាស់ចំពោះមនុស្ស ឬសត្វក៏ដោយ អ្នកស្រាវជ្រាវបានជ្រើសរើសយកមេរោគ ‘canaries អាមីបា’ របស់ពួកគេជាមធ្យោបាយមួយ ដើម្បីសាកល្បងស្រាវជ្រាវរកហានិភ័យនាពេលអនាគត ដែលបង្កឡើងដោយភ្នាក់ងារបង្កជំងឺដែលមិនស្លាប់ ដោយសាកកក្នុងទឹកកកហើយសាយភាយឡើងវិញដោយសាការរលាយទឺកក៕

ប្រភព៖ https://www.youtube.com/watch?v=VogJAoQqG1g