កីឡា

Manchester City បានឈ្នះពានរង្វាន់Champions League ជាលើកទីមួយ

ដោយ៖រតនា

Manchester City ឈ្នះ Champions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេបន្ទាប់ពីបានបំបាក់ក្រុម Inter Milanក្នុងលទ្ធផល ១-០នៅក្នុងកីឡដ្ឋាន Ataturk Olympic Stadium នៃទីក្រុង Istanbul ដែលធ្វើឱ្យពួកគេក្លាយជាក្រុមអង់គ្លេសហើយក៏បានក្លាយជាក្រុមដែលទទួលបានដល់ទៅ៣មាន Premier League, FA Cup និង Champions League នៅក្នុងរដូវកាលនេះ។

នេះគឺជាលើកទីមួយហើយដែល Man City បានឈ្នះការប្រកួតក្លិបដ៏ធំបំផុតនៅអឺរ៉ុប ហើយវាក៏ជាលើកទីបីហើយដែល Pep Guardiola លើកពានក្នុងនាមជាគ្រូបង្វឹក។

Man City បានទទួលជ័យជម្នះ បើទោះបីជាបាត់បង់ខ្សែបម្រើដ៏ឆ្នើមបំផុតគឺ Kevin De Bruyne ដោយសាររបួសក្នុងតង់ទីមួយក៏ដោយ។

Erling Haaland ដែលជាអ្នកស៊ុតបញ្ចូលទីបាន 52 គ្រាប់នៅរដូវកាលនេះ ជាប់ៗគ្នាគឺមិនបានរកគ្រាប់បាល់បញ្ចូលទីទេ។ប៉ុន្តែ City នៅតែមានគ្រប់គ្រាន់ដើម្បីវាយបកគូប្រកួតដែលមិនធ្លាប់រំពឹងថានឹងទទួលបាន។

Manchester City បានឈ្នះពានរង្វាន់Champions League ជាលើកទីមួយ
Pep Guardiola ថើបពានរង្វាន់ Champions League បន្ទាប់ពី យកឈ្នះ Inter Milan ក្នុងទីក្រុង Istanbul

ជ័យជម្នះនេះមានន័យថា Man City បានសម្រេចនូវមហិច្ឆតារបស់ពួកគេក្នុងការឈានទៅដល់កំពូលនៃការប្រកួតបាល់ទាត់អឺរ៉ុប 15 ឆ្នាំបន្ទាប់ពីគ្រួសារគ្រប់គ្រងរបស់ Abu Dhabi បានផ្លាស់ប្តូរវាទៅជាក្រុមបាល់ទាត់មួយក្នុងចំណោមក្រុមដែលមានជាងគេបំផុតនៅលើពិភពលោកនោះ៕

Manchester City បានឈ្នះពានរង្វាន់Champions League ជាលើកទីមួយ
Pep Guardiola ឱបខ្សែប្រយុទ្ធ Erling Haaland បន្ទាប់ពី Manchester City បញ្ចប់ការប្រកួត Treble