អន្តរជាតិ

តៃវ៉ាន់វាយលុកកម្លាំងទ័ពអាកាសខណៈយន្តហោះចម្បាំងចិនឆ្លងកាត់ខ្សែបន្ទាត់មធ្យម

ដោយ៖រតនា

តៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំង និងដាក់ពង្រាយនាវា និងប្រព័ន្ធមីស៊ីលនៅលើដី ដើម្បីឃ្លាំមើលយន្តហោះចិនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានប្រទះឃើញយន្តហោះចម្បាំងចិនចំនួន 10 គ្រឿងឆ្លងកាត់ខ្សែបន្ទាត់មធ្យមដ៏រសើប ដែលបំបែកភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់

ក្រសួងការពារជាតិរបស់កោះនេះបាននិយាយថា នាវាចម្បាំងចិនចំនួនបួនគ្រឿងក៏បានធ្វើការល្បាតប្រយុទ្ធផងដែរ។

អ្នកតាមដានសភាពការណ៏សមុទ្រតៃវ៉ាន់បាននិយាយថា សកម្មភាពរបស់យន្តហោះចម្បាំងចិនជាច្រើនគ្រឿងហោះពីលើខ្សែបន្ទាត់មធ្យមរបស់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យនេះ គឺធ្វើឡើងចំពេលដែលភាពតានតឹងនៅក្នុងតំបន់នៅតែបន្តកើនឡើង។

នេះជាលើកទីពីរហើយក្នុងរយៈពេលតិចជាងមួយសប្តាហ៍ដែលតៃវ៉ាន់បានរាយការណ៍ពីសកម្មភាពយោធាចិនឡើងវិញ បន្ទាប់ពីយន្តហោះយោធាចិនចំនួន 37 គ្រឿងបានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះនេះ ដែលមួយចំនួនបន្ទាប់មកបានហោះចូលទៅសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍។

ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានបញ្ជូនកម្លាំងទ័ពអាកាសរបស់ខ្លួន ទៅកាន់លំហអាកាសក្បែរកោះនេះ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានចូលទៅក្នុងលំហអាកាសរបស់តៃវ៉ាន់ទេ៕