អន្តរជាតិ

ប៊ែលហ្សិកផ្តល់កាំភ្លើងធំដល់អ៊ុយក្រែនគិតជាលុយ ៣៥លានដុល្លារ

ដោយ៖តុលា

ងាកទៅប្រទេសបែលហ្ស៊ិកវិញ កាលពីថ្ងៃសុក្រទី ៩ ខែមិថុនា ស្រាប់តែបានប្រកាសជំនួយកាំភ្លើងធំដល់អ៊ុយក្រែន ខណៈដែលគិតជាលុយទៅគឺមានចំនួន ៣៥លានដុល្លារអាម៉េរិក។

យោងតាមការចុះផ្សាយសង្ខេបដោយបណ្តាញអាល់ចាហ្សេរ៉ា ថ្ងៃសុក្រទី ៩មិថុនា ប្រទេសបែលហ្ស៊ិកបានប្រកាសថា គ្រោងនឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវកាំភ្លើងធំ ១០៥ មិល្លីម៉ែត្រដែលមានតម្លៃ ៣២,៤ លានអឺរ៉ូ (៣៥ លានដុល្លារ)។

អ្នកនាំពាក្យក្រសួងការពារជាតិបែលហ្ស៊ិកបាននិយាយថា គ្រាប់រំសេវនេះនឹងត្រូវបានទិញពីឧស្សាហកម្មការពារជាតិបែលហ្ស៊ិក មិនខុសគ្នានឹងរបៀបរបស់អាម៉េរិក ហើយនឹងត្រូវបានចែកចាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយមិនទុកយូរនោះទេ។

សម្រាប់ការផ្តល់ឲ្យដោយឥតគិតថ្លៃនេះផងដែរ វានឹងធ្វើឲ្យជំនួយបែលហ្ស៊ិកសរុបដល់អ៊ុយក្រែនកើនឡើងដល់ ៣០៦ លានអឺរ៉ូ ស្មើនឹង (៣៣០ លានដុល្លារអាម៉េរិក)៕

ប្រភព៖ AFP