សន្ដិសុខសង្គម

ចាប់ជនសង្ស័យជនជាតិវៀតណាម២នាក់និងគ្រឿងញៀនជាង៧គីឡូក្រាម

ដោយ៖រតនា

ភ្នំពេញ៖សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២៣  បានចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២នាក់ រួមនឹងគ្រឿងញៀនជាង៧គីឡូក្រាម និងសារធាតុផ្សំជាងប្រមាណ៧គីឡូក្រាមបញ្ជូនទៅតុលាការភ្នំពេញ។

កម្លាំងជំនាញការិយាល័យប្រឆាំងជំនួញគ្រឿងញៀនឆ្លងដែន (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញម្នាក់ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើស ២គោលដៅផ្សេងគ្នា ដោយគោលដៅទី១ តាមបណ្ដោយផ្លូវព្រះនរោត្តម មុខខុនដូរមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២ ផ្ទះលេខ១៥៣ដេ ផ្លូវលេខ៣០ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ ង្វៀង វាំងឡុក ភេទប្រុស ជនជាតិវៀតណាម ឆ្នាំ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៧២០០ក្រាម (៧គីឡូក្រាម ២០០ក្រាម) និងសារធាតុមិនច្បាស់ទម្ងន់ ៦៤៣៣,៧៦ក្រាម (៦គីឡូក្រាម ៤៣៣,៧៦ក្រាម។

បច្ចុប្បន្នជនសង្ស័យជាជនជាតិវៀតណាមទាំងពីរនាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ដើម្បីចាត់ការតាមនីតិវិធីហើយ៕