កីឡា

Karim Benzemaចុះកិច្ចសន្យា3ឆ្នាំជាមួយម្ចាស់ជើងឯកអារ៉ាប៊ីសាអូឌីតAlIttihad

ដោយ៖រតនា

នៅទីបំផុតអតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុម Real Madrid កីឡាករ Karim Benzema បានចុះកិច្ចសន្យាចូលរួមជាមួយក្លិបបាល់ទាត់ Al Ittihad របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ នេះបើយោងតាមក្លិប។

Karim Benzema
Karim Benzema នឹងចូលរួមជាមួយអតីតមិត្តរួមក្រុម Real Madridនៅលើទឹកដីថ្មី

សេចក្តីប្រកាសនៅថ្ងៃអង្គារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីព្រះរាជាណាចក្រឈូងសមុទ្របានបង្ហាញផែនការធ្វើឯកជនភាវូបនីយកម្មក្លិបបាល់ទាត់ដ៏ធំបំផុតរបស់ខ្លួនក្នុងការដេញថ្លៃដើម្បីបង្កើនប្រាក់ចំណូល និងទាក់ទាញកីឡាករល្បីៗ។

ដោយមិនបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ឬប្រាក់ខែរបស់ Benzema ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Benzema បានឆ្លងកាត់ការពិនិត្យសុខភាព និងបានបញ្ចប់ការចុះហត្ថលេខានៅទីក្រុង Madrid កាលពីថ្ងៃចន្ទ។

Benzema ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្លិប​ថា៖ «ខ្ញុំ​រំភើប​ចិត្ត​ក្នុង​ការ​ទទួល​បាន​បទពិសោធន៍​ក្នុង​លីគ​បាល់ទាត់​ថ្មី​ក្នុង​ប្រទេស​ផ្សេង»។

ម្ចាស់ពាន Ballon d’Or បាននិយាយថា៖“ខ្ញុំមានសំណាងក្នុងការសម្រេចបាននូវអ្វីដែលអស្ចារ្យក្នុងអាជីពរបស់ខ្ញុំ និងសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាននៅក្នុងប្រទេសអេស្ប៉ាញ និងអឺរ៉ុប។ ឥឡូវ​នេះ​វា​មាន​អារម្មណ៍​ថា​ដល់​ពេល​ត្រូវ​ហើយ​សម្រាប់​ការ​ប្រកួត​ប្រជែង​និង​គម្រោង​ថ្មី»៕

Benzema
Benzema បានឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ 2022