អន្តរជាតិ

អ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែនម្នាក់ទៀតបានពលីជីវិតក្នុងសមរភូមិ

ដោយ៖តុលា

​អ្នកបើកយន្តហោះចម្បាំងមួយរូបទៀតហើយរបស់អ៊ុយក្រែន ឈ្មោះ Vladyslav Saveliev ត្រូវបានគេរាយការណ៍បញ្ជាក់ថាបានពលីជីវិតក្នុងសមរភូមិនៅដើមខែមិថុនានេះ។

យោងតាមប្រភពគណនីបណ្តាញសង្គមដែលជាមិត្តភក្តិរបស់ជនពលី ក៏ដូចជាកងកម្លាំងប្រដាប់អាកាសអ៊ុយក្រែនផ្ទាល់បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានបាត់វីរបុរសប្រយុទ្ធផ្លូវអាកាសមួយទៀតហើយនៅខែមិថុនានេះ។ វីរជននេះមានឈ្មោះថា Vladyslav Saveliev  អាយុ ៤០ឆ្នាំ បានបាត់បង់ជីវិតក្នុងពេលចេញបេសកកម្មអាកាសក្នុងសមរភូមិប្រយុទ្ធជាមួយរុស្ស៊ីលើយន្តហោះចម្បាំង MIG-29 កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៣។ ចំពោះព័ត៌មានលម្អិតបន្ថែមមូលហេតុនៃការស្លាប់ ប្រភពទំាងពីរនេះ មិនបានប្រាប់ឲ្យដឹងក្បោះក្បាយទេ។

សារដ៏គួរឲ្យខ្លោចចិត្តរបស់មិត្តភក្តិជនពលីបានសរសេរថា “ក្តីសុបិនដ៏ធំបំផុតរបស់គាត់បន្ទាប់ពីជ័យជម្នះ គឺគាត់នឹងធ្វើដំណើរទៅលេងប្រទេសន័រវែសជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់។

អ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែនម្នាក់ទៀតបានបាត់បង់ជីវិតក្នុងសមរភូមិ
រូបថតអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមលោកVladyslav Savelievជាមួយប្រពន្ធនិងកូនស្រីជាទីស្រឡាញ់

យើងនឹងអាចសម្រេចក្តីសុបិនឲ្យគាត់។ “ធាតុបស់គាត់នឹងត្រូវរសាត់នៅលើទឹកទន្លេ Fjord ប្រទេសន័រវែស”៕

ប្រភព៖ REUTERS

រូបថតអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមលោកVladyslav Savelievជាមួយប្រពន្ធនិងកូនស្រីជាទីស្រឡាញ់