បច្ចេកវិទ្យា

អាម៉េរិកស្នើឱ្យមានការបណ្តុះបណ្តាលច្បាប់អ្នកបើកតាក់ស៊ីលើមេឃ

ដោយ៖តុលា

​និយតករអាកាសចរណ៍អាម៉េរិកបាននិយាយកាលពីថ្ងៃពុធថាខ្លួនកំពុងស្នើសុំការបណ្តុះបណ្តាលដ៏ទូលំទូលាយ និងច្បាប់បញ្ជាក់ការបើកបរសម្រាប់តាក់ស៊ីហោះហើរ យន្តហោះហោះឡើងលើដី និងយន្តហោះចុះចត (eVTOL) ដែលត្រូវបានចាត់ទុកថាជាអនាគតនៃការចល័តធ្វើដំណើរតាមអាកាសក្នុងទីក្រុង។

យានសម្រាប់ជិះលើអាកាសកម្ពស់ទាបក្នុងទីក្រុងបានទាក់ទាញចំណាប់អារម្មណ៍ជាសកលយ៉ាងខ្លាំង ខណៈក្រុមហ៊ុន eVTOL ជាច្រើននឹងដាក់លក់ជាសាធារណៈ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននិយាយថា ច្បាប់ថ្មីគឺចាំបាច់ ដោយសារតែយន្តហោះជាច្រើនដែលបានស្នើឡើង និងចុះចតដូចជាឧទ្ធម្ភាគចក្រ។

FAA បាននិយាយថា សំណើរបស់ខ្លួនអនុលោមតាមតម្រូវការរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលអនុញ្ញាតឱ្យអាកាសយានិកអាមេរិកធ្វើប្រតិបត្តិការនៅក្នុងប្រទេសផ្សេងទៀត។

ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផ្សេងទៀតកំពុងសម្លឹងមើលការអភិវឌ្ឍសេវាកម្មដឹកជញ្ជូនដោយប្រើប្រាស់យន្តហោះថាមពលថ្មអាគុយនេះ អាចហោះឡើង និងចុះចតសម្រាប់អ្នកធ្វើដំណើរទៅកាន់អាកាសយានដ្ឋានឬសម្រាប់ការធ្វើដំណើរក្នុងទីក្រុងរយៈពេលខ្លីដែលអនុញ្ញាតឱ្យពួកគេមានភាពងាយស្រួលលឿនមិនចាំបាច់កកស្ទះខាតពេលក្នុងការធ្វើដំណើរនៅក្នុងទីក្រុង។ ថ្វីបើបែបនេះ FAA បាននិយាយថា ខ្លួនមិនរំពឹងថា eVTOL ដំបូងនឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរហូតដល់ចុងឆ្នាំ ២០២៤ឬដើមឆ្នាំ ២០២៥ នោះទេ៕

ប្រភព៖ REUTERS