អន្តរជាតិ

ពូទីនចោទថាទង្វើអ៊ុយក្រែនបំផ្លាញទំនប់ទឹក Kakhovka ជាទង្វើព្រៃផ្សៃ

ដោយ៖តុលា

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន បាននិយាយថា ទង្វើរបស់អ៊ុយក្រែនដែលបានបំផ្លាញទំនប់ទឹក Kakhovka គឺពិតជាព្រៃផ្សៃខ្លាំងណាស់ ក្រោមការគាំទ្របើកចំហពីលោកខាងលិច។

លោកវ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់កាលពីថ្ងៃពុធទី ៧ ខែមិថុនាថា អាជ្ញាធរក្រុងគៀវ តាមគាំទ្រ ការបោះគំនិតដោយអ្នកថែរក្សាលោកខាងលិចរបស់ពួកគេ បានកំពុងតែ   ផ្តល់សេវាលើការកើនឡើងនៃអរិភាព ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដោយបើកចំហតាមរបៀបវិធីសាស្រ្តភេរវករ និងរៀបចំការបំផ្លិចបំផ្លាញនៅលើទឹកដីរុស្ស៊ីហើយ។ យោងតាមសេចក្តីថ្លែងការណ៍ផ្សាយដោយវិមានក្រឹមឡាំង “ជាក់ស្តែងដូចជារឿងនេះ គឺជា  ទង្វើដ៏ព្រៃផ្សៃរបស់ពួកគេក្នុងការបំផ្លាញស្ថានីយវារីអគ្គិសនី Kakhovka ក្នុងតំបន់ Kherson ដែលនាំឱ្យមានគ្រោះមហន្តរាយបរិស្ថាន និងមនុស្សធម៌ដ៏ធំ”។

សេចក្តីថ្លែងការណ៍បដិសេធរបស់លោកពូទីននេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុប ក៏ដូចជាអ៊ុយក្រែនបាននាំគ្នាចោទ និងស្តីបន្ទោសរុស្ស៊ីចំពោះការផ្ទុះដាច់ទំនប់វារីអគ្គិសនីខាងលើនេះ។ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុបលោក Peter Stano បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា “នេះគឺជាសញ្ញាថ្មីនៃការកើនឡើង ដែលនាំមកនូវលក្ខណៈដ៏គួរឱ្យរន្ធត់ និងព្រៃផ្សៃនៃការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក”។

យោងតាមប្រភពអង្គការសហប្រជាជាតិ ក្រោយទំនប់ត្រូវបានបំផ្លាញកាលពីថ្ងៃអង្គារទី ៦ ខែមិថុនា ប្រជាជនអ៊ុយក្រែនប្រហែល ១៧០០០នាក់ត្រូវបានប្រាប់ឲ្យជម្លៀសចេញពីតំបន់ ខណៈទឹកជំនន់ជន់លិចហៀរហូរអាចនាំយកគ្រាប់មីន យុទ្ធភណ្ឌទៅកាន់កន្លែងផ្សេងៗ៕

ប្រភព៖ AFP