ព័ត៌មានជាតិ

អង្គការសេប៉ាជួយទូកម៉ាស៊ីន៨គ្រឿងដល់មន្រ្តីការពារត្រីមេពូជ

ដោយ៖សុខុម

ស្ទឹងត្រែងៈ កាលពីថ្ងៃទី ៦ខែមិថុនាឆ្នាំ២០២៣ អង្គការសេប៉ាបា ផ្តល់ទូកម៉ាស៊ីនចំនួន៨គ្រឿង ទៅដល់មន្រ្តីបរិស្ថាន,សហគមន៍នេសាទ និង មន្រ្តីជលផលសម្រាប់ជាមធ្យោបាយ ប្រើប្រាស់ល្បាតរួមគ្នា ការពារត្រីមេពូជក្នុងតំបន់មេគង្គរ៉ាមសារខេត្តស្ទឹងត្រែង។

លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង  និងនាយរងផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ នៅក្នុងពិធីទទួលយកទូកម៉ាស៊ីនខាងលើក៏បានធ្វើបទបង្ហាញផ្សព្វផ្សាយដល់សហគមន៍ ជាសាធារណៈស្ដីពីការអភិរក្សត្រីមេពូជដល់ អ្នកនេសាទក្រុមអភិរក្សត្រីមេពូជ និង អាជ្ញាធរមូលដ្ឋានក្នុងតំបន់រ៉ាមសារស្ទឹងត្រែង ស្ថិតនៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង  តាមរយៈគម្រោងនិរន្តរភាពនៃការគ្រប់គ្រងធនធានជលផលក្នុងតំបន់មេគង្គរ៉ាមសារស្ទឹងត្រែងរបស់អង្គការសេប៉ា។

លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននិយាយថាទូក និងម៉ាស៊ីនចំនួន ៨គ្រឿងគឺជាមធ្យោបាយ ដ៏សំខាន់សម្រាប់ចេញល្បាតនិងបម្រើការងារផ្សេងៗតាមផ្លូវទឹក ដល់ក្រុមប្រចាំការចំនួន ៤កន្លែង នៃតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង សម្រាប់ប្រើប្រាស់ក្នុងការអភិរក្សត្រីមេពូជ៕