អន្តរជាតិ

អ៊ុយក្រែនថាទំនប់វារីអគ្គិសនី Nova Kakhovka ត្រូវបានបំផ្ទុះដោយរុស្ស៊ី

ដោយ៖តុលា

យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបំផ្ទុះទំនប់ទឹកដ៏ធំមួយនៅភាគខាងត្បូង​អ៊ុយក្រែននៅថ្ងៃអង្គារនេះបណ្តាលឲ្យហៀរលិចជន់ជោរ ខណៈរុស្ស៊ីបែរជាប្រកែក និងស្តីបន្ទោសចោទអ៊ុយក្រែនបកវិញ។

លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានកោះហៅកិច្ចប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេស បន្ទាប់ពីមានហេតុការណ៍នេះ។ យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបំផ្ទុះទំនប់ទឹកឈ្មោះ Nova Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន។

បញ្ជាការភាគខាងត្បូងនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន​បាននិយាយកាលពីថ្ងៃអង្គារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “អាងស្តុកទឹក Kakhovka ត្រូវបានបំផ្ទុះដោយកងកម្លាំងកាន់កាប់របស់​រុស្ស៊ីពិតមែន”។ បញ្ជាការបាននិយាយនៅលើទំព័រ​ហ្វេសប៊ុករបស់ខ្លួនថា “ទំហំនៃការបំផ្លិចបំផ្លាញ ល្បឿន និងបរិមាណទឹក និងតំបន់នៅជិតខាងកំពុងតែត្រូវបានបញ្ជាក់ពីការជន់លិចដោយទឹកជំនន់”។

ដោយឡែកអភិបាលក្រុង Nova Kakhovka ដែលដំឡើងដោយទីក្រុងមូស្គូ លោក Vladimir Leontiev ក្នុងផ្នែកគ្រប់គ្រងដោយរុស្ស៊ីនៃតំបន់ Kherson បែរជាបានស្តីបន្ទោសការបំផ្លិចបំផ្លាញទំនប់នេះ​ចោទបកវិញទៅលើការបាញ់ផ្លោងរបស់អ៊ុយក្រែន។ Leontiev ថា ទំនប់នេះត្រូវបានវាយប្រហារ​ដោយការបាញ់ផ្លោងអ៊ុយក្រែនមិនមែនរុស្ស៊ីទេ៕

ប្រភព៖ REUTERS