បច្ចេកវិទ្យា

ក្រុមហ៊ុនAppleដាក់លក់ឧបករណ៍មើល Vision Pro AR តម្លៃជាង៣ពាន់ដុល្លារ

ដោយ៖តុលា

ក្រុមហ៊ុន Apple (AAPL.O) កាលពីថ្ងៃចន្ទទី ៥ ខែមិថុនា បានដាក់បង្ហាញឧបករណ៍មើលទំនើប ហាក់ដូចជាវ៉ែនតា ដែលមានតម្លៃថ្លៃហៅថា Vision Pro ក្នុងការដាក់បង្ហាញមិនធ្លាប់មានជាងមួយទសវត្សរ៍។

Vision Pro នឹងចាប់ផ្តើមលក់ក្នុងតម្លៃ ៣៤៩៩ដុល្លារអាម៉េរិក ដែលថ្លៃជាងតម្លៃឧបករណ៍វ៉ែនតាថ្លៃបំផុតរបស់ Meta ដល់ទៅ ៣ ដង។ ឧបករណ៍នេះនឹងសាកល្បងដើរចូលទីផ្សារដំបូង បើទោះបីជាមិនទាន់ទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ និងត្រូវមានការប្រកួតប្រជែងផ្ទាល់ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Facebook Meta បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនឆ្នាំរវាងក្រុមហ៊ុនជុំវិញបញ្ហាដូចជាភាពឯកជនរបស់អ្នកប្រើប្រាស់ និងការគ្រប់គ្រងវេទិកាអ្នកអភិវឌ្ឍន៍ក៏ដោយ។

Apple បាននិយាយថា ឧបករណ៍នេះនឹងប្រើប្រាស់បន្ទះឈីបថ្មីទំនើបខ្លាំងហៅថា R1 ដែលនឹងដំណើរការព័ត៌មានពីឧបករណ៍ចាប់សញ្ញារបស់វាក្នុងរយៈពេលតិចជាងមួយប៉ព្រិចភ្នែក។

លោក David Rolfe ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Wedgewood Partners ដែលមានភាគហ៊ុន Apple តាំងពីឆ្នាំ២០០៥ បាននិយាយថា “អ្នកមានស្តុកស្តម្ភ និងបច្ចេកវិទ្យាដំបូងគេនឹងទិញ Vision Pro ដោយខ្វល់ពីតម្លៃវានោះទេ ប៉ុន្តែយ៉ាងណា នៅពេលអនាគត វាគង់តែធ្លាក់តម្លៃទាប”។

នៅក្នុងភាពខុសគ្នាដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់វាពីឧបករណ៍ Meta ឧបករណ៍ Vision Pro នេះក៏មានអេក្រង់ខាងក្រៅ ដែលបង្ហាញភ្នែករបស់អ្នកប្រើប្រាស់ទៅកាន់មនុស្សនៅក្នុងពិភពខាងក្រៅផងដែរ៕

ប្រភព៖ REUTERS