កីឡា

Benzema បានលាអ្នកគាំទ្រលើកចុងក្រោយ ខណៈរួមរស់ជាមួយ Real Madrid អស់រយៈពេល១៤ឆ្នាំ

ដោយ៖ Rith Kongkea

ខ្សែប្រយុទ្ធចាស់វស្សា Karim Benzema របស់អធិរាជស Real Madrid បានប្រកាស​ចាកចេញ​ពីក្លិបហើយ​ក្រោយរួមរស់ជាមួយក្លិបអស់រយៈពេល១៤ឆ្នាំ ។  ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំនេះបានផ្ទេរពី Lyon មកចូលរួមជាមួយស្ដេចស​​ Real Madrid តាំងពីឆ្នាំ2009 ។

Benzema ជាខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់ ដោយរូបគេបានបង្ហាញខ្លួនចំនួន 648 ប្រកួត ដោយស៊ុតបញ្ចូលទី 354គ្រាប់ បង្កើតឳកាសឲ្យដៃគូបាន 165លើក និងបានឈ្នះពានដល់ទៅ 25ពានឯណោះ ។

ក្រោយប្រកាសចេញពី Real Madrid កីឡាករសញ្ជាតិបារាំងរូបនេះ អាចនឹងទៅកាន់លីគ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលល្ហិចល្ហៀងថារូបគេនឹងចុះហត្ថលេខាជាមួយក្លិប Al-Ittihad ជាមួយទំហំទឹកប្រាក់យ៉ាងច្រើនផងដែរ ៕