ចំណេះដឹង

សាលាអន្តរជាតិប្រាយស្តាភ្នំពេញគឺជាជម្រើសដ៏ល្អបំផុតសម្រាប់កូនចៅរបស់លោកអ្នក

ដោយ៖ រតនា

ភ្នំពេញ៖សាលាអន្តរជាតិប្រាយស្តាភ្នំពេញ(BRIGHTSTAR INTERNATIONAL SCHOOL OF PHNOM PENH)​​​ជាសាលាអន្តរជាតិមួយដែលមានគ្រូនិងសិស្ស​ចម្រុះជាតិសាសន៍ កាលពីថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២៣ បានប្រារព្ធពិធីចែកសញ្ញាបត្របញ្ចប់មតេ្តយ្យសិក្សាអន្តរជាតិនៅផ្សារអ៊ីអនម៉លសែន​សុខរាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រនេះ មានការសម្តែងរបស់កុមារតូចៗជាច្រើនក្រុមជាពិសេសមានការដាក់ដេញថ្លៃរូបគំនូររបស់សិស្សដើម្បីយកថវិកាទៅជួយ​មូលនិធិសប្បុរសធម៌។

បើតាមលោក​ សំ ចៃសហស្ថាបនិកនិងនាយកប្រតិបត្តិនៃសាលាអន្តរជាតិប្រាយស្តារភ្នំពេញបានឱ្យដឹងថា៖កុមារដែលទទួលសញ្ញាបត្រមានចំនួន៥៧នាក់ដែលសិក្សា​ចប់ថ្នាក់មត្តេយ្យចូលថ្នាក់បឋមសិក្សា។នេះជាលើកទីមួយហើយដែលសាលាអន្តរជាតិប្រាយស្តាភ្នំពេញចែកសញ្ញាបត្រជូនសិស្សានុសិស្សចាប់តាំងពីបើកដំណើរការ​ជាងមួយឆ្នាំកន្លងមកនេះ។

លោកស្រី Philippa Barson នាយិកាសាលាអន្តរជាតិប្រាយស្តាភ្នំពេញ បានថ្លែងថា៖សាលាប្រាយស្តាជាសាលាអន្តរជាតិមួយដែលមានសហគមន៍ចម្រុះមានការ​អប់រំលំដាប់អន្តរជាតិនិងមានសិស្សមកពីជុំវិញពិភពលោក។សាលាអន្តរជាតិប្រាយស្តារភ្នំពេញបច្ចុប្បន្ននេះមានជាតិសាសន៍មកពី១៦ប្រទេសកំពុងតែសិក្សានៅទីនេះ។

លោកស្រីបានថ្លែងអំណរគុណនិងអបអរសាទរចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំជួយសាលាអន្តរជាតិប្រាយស្តាភ្នំពេញឱ្យទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។អ្នកបានធ្វើវាហើយរាល់ការខិតខំប្រឹងប្រែងរបស់អ្នកបានសំរេចហើយ។យើងទាំងអស់គ្នាមានសេចក្តីរំភើបរីករាយក្នុងការអមដំណើរអ្នកក្នុងការធ្វើដំណើរទៅកាន់សាលាបឋមសិក្សា។

លោកស្រីនាយិកា បានបន្តថា៖«ខ្ញុំមានសំណាងណាស់ដែលត្រូវបាននិយាយទៅកាន់អ្នកទាំងអស់គ្នានៅថ្ងៃនេះហើយឆ្លុះបញ្ចាំងពីបទពិសោធន៍រួមរបស់យើងនៅ​ក្នុងសាលានេះ ។យើងបានបង្កើតទំនាក់ទំនងជាមួយមនុស្សដែលយើងស្រលាញ់ យកចិត្តទុកដាក់និងអ្នកដែលចូលរួមជាមួយយើងក្នុង​ដំណើរផ្សងព្រេងដ៏អស្ចារ្យនេះ – គួរឲ្យកត់សម្គាល់»។

លោកស្រី Philippa Barson បានថ្លែងទៀតថា៖ Brightstar INTERNATIONAL SCHOOLបានចាប់ផ្តើមជាងមួយឆ្នាំកន្លងទៅ។យើងសម្រេ​បានសមិទ្ធផល​យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីនិងគួរឲ្យកត់សម្គាល់។យើងសូមអបអរកុមារដែលបានបញ្ចប់ការសិក្សាដែលមានគំនិតច្នៃប្រឌិត ឧស្សាហ៍ព្យាយាមចូលចិត្តភាព​សប្បាយរីករាយ ។គួរឱ្យកត់សម្គាល់ ពួកគេមានភាពក្លាហានឈរនៅមុខអ្នកនៅថ្ងៃនេះហើយសម្តែងនៅចំពោះមុខមនុស្សចម្លែករាប់រយ​នាក់ដោយស្នាមញញឹម ភាពរីករាយ និងសុភមង្គល។យើងក៏ត្រូវបានប្រទានពរផងដែរចំពោះមាតាបិតាពិសេសដែលបានបង្ហាញការគាំទ្ររបស់ពួកគេចំពោះសាលារបស់យើងយ៉ាងខ្ជាប់ខ្ជួន  សូម អរគុណចំពោះ ការអត់ធ្មត់ និង ការយោគយល់របស់ឪពុកម្តាយសិស្សជាទីស្រឡាញ់។

លោកស្រីបានបញ្ជាក់ថា៖Brightstar ស្វែងរកការលើកកម្ពស់ ផ្តល់អំណាច និងបញ្ចូលស្តង់ដារអប់រំខ្ពស់។ការចាប់ផ្តើមថ្មីកំពុងរង់ចាំសិស្សរបស់យើង​នៅពេល​ដែលពួកគេចូលទៅក្នុងជីវិតបឋមសិក្សា ដូចជាក្មេងធំជាមួយនឹងឱកាសដ៏គួរឱ្យរំភើបថ្មីក្នុងការរីកលូតលាស់ រៀន និងអភិវឌ្ឍនៅក្នុងសហគមន៍ Brightstar របស់យើង។

តំណាងមាតាបិតារបស់សិស្ស បានឡើងធ្វើចំណាប់អារម្មណ៍ថា៖សាលាBrightstar ជាសាលាមានគុណភាពអប់រំខ្ពស់វិធីសាស្ត្របង្រៀនល្អជួយធ្វើឱ្យកុមារ​ឆាប់ចេះ ឆាប់យល់ និងអាចនិយាយភាសាអង់គ្លេសបាន។ ប្រាយស្តារ ផ្តល់នូវភាពរីករាយនិង ការថែទាំប្រកបដោយភាពកក់ក្តៅ  ស្រឡាញ់ យកចិត្តទុកដាក់ខ្ពស់ទទួល​ខុសត្រូវខ្ពស់ចំពោះកុមារតូចៗ ដែលជួយដោះស្រាយកង្វល់របស់មាតាតាបិតា។

លោក​ សំ ចៃសហស្ថាបនិកនិងនាយកប្រតិបត្តិនៃសាលាអន្តរជាតិប្រាយស្តារភ្នំពេញ បានឱ្យដឹងថា៖សាលាអន្តរជាតិប្រាយស្តារភ្នំពេញដែលមានទីតាំងស្ថិតនៅ​ខណ្ឌសែនសុខរាជធានីភ្នំពេញជាសាលាមានកម្មវិធីសិក្សាបែបអន្តរជាតិផ្ដោតសំខាន់លើការអភិវឌ្ឍធនធាន​មនុស្ស យកចិត្តទុកដាក់ទាំងការផ្ដល់ចំណេះដឹងនិង​សុខភាពកុមារជាធំ។​ក្មេងដែលចូលរៀនទាំងអស់គឺធានាបាននូវសុវត្ថិភាពសុខភាព។

លេីសពីនោះបង្រៀនឱ្យក្មេងមានទម្លាប់​ឱ្យក្មេងមានអនាម័យល្អមានការគ្រប់គ្រ​របប​អាហារ​ច្បាស់លាស់ ប្រសិនបើមាតាបិតាមិនមានពេលច្រើនរៀបចំអាហារសម្រាប់កូនខាងសាលាមានការរៀបចំកញ្ចប់អាហារសុខភាពសម្រាប់ក្មេងៗផងដែរ​បច្ចុប្បន្ន​សាលាមានទទួលសិស្សចាប់អាយុ២ឆ្នាំ រហូតដល់ថ្នាក់ទី៦ បង្រៀនដោយគ្រូបរទេសមានបទពិសោធន៍​ជាច្រើនឆ្នាំ ហើយពោរពេញទៅដោយសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពេញលេញ។ សាលាមានទីតាំងធំទូលាយ មានផាសុកភាព៕