សន្ដិសុខសង្គម

ស្ត្រីម្នាក់សង្ស័យផឹកថ្នាំបំពុលកណ្តុរសម្លាប់ខ្លួននៅកណ្តាលស្រែ

ដោយ៖វិចិត្រ

កំពង់ស្ពឺ៖ស្ត្រីម្នាក់គេប្រទះឃើញស្លាប់កណ្តាលស្រែ ត្រូវគេសង្ស័យថាបានផឹកថ្នាំបំពុលកណ្តុរសម្លាប់ខ្លួនឯង ព្រោះឃើញដបច្រកថ្នាំនៅក្បែរទីនោះ។ហេតុការណ៍បង្កភ្ញាក់ផ្អើលនោះនៅភូមិត្រាំរនាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២ ខែមិថុនា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមិថុនានេះថា៖ ស្ត្រីដែលស្លាប់នៅវាលស្រែឈ្មោះ ហាយ ចរិយា អាយុ៥៣ឆ្នាំ នៅភូមិត្រាំរនាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយពីមានមនុស្សស្លាប់នៅវាលស្រែ កម្លាំងនគរបាលជំនាញជាមួយមន្ត្រីឃុំ-មេភូមិនិងក្រុមគ្រូពេទ្យ​បានចុះត្រួតពិនិត្យលើសាកសព។ដោយមានការបំភ្លឺពីប្អូនប្រុសរបស់ស្ត្រីដែលស្លាប់ឈ្មោះ ហាយ ចិន្តា អាយុ៣៨ឆ្នាំ បានបញ្ជាក់ថា ស្ត្រីខាងលើមានជំងឺរុំារ៉ៃយូរឆ្នាំមក​ហើយ។ការស្លាប់នេះគឺអាចផឹកថ្នាំបំពុលកណ្តុរសម្លាប់ខ្លួនឯង។ក្រោយមកសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕