កីឡា

ទីបំផុត Lionel Messi សម្រេចចិត្តចែកផ្លូវគ្នាជាមួយ PSG ហើយ

ដោយ៖ Rith Kongkea

នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែតដ៏ល្បីល្បាញ លោក Fabrizio Romano បានឲ្យដឹងថា៖ កីឡាករ Leo Messi បានដើរដល់ផ្លូវបំបែកជាមួយក្លិបអ្នកមាន PSG ហើយ ក្រោយរូបគេសម្រេចចិត្តចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ។

អ្នកចាត់ការក្លិប Paris Saint Germain លោក Christophe Galtier បានបញ្ជាក់ថា៖ សម្រាប់ការប្រកួតទល់នឹង Clermont  វានឹងក្លាយជាការប្រកួតចុងក្រោយរបស់ Lionel Messi នៅ Parc des Princes ។

អនាគតកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ មិនទាន់ដឹងថានឹងទៅប្រកបអាជីពនៅក្លិបណាបន្ទាប់ទេ តែរូបគេត្រូវបានផ្សារភ្ជាប់ក្នុងការផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីតជាមួយនឹងក្លិប Al-Hilal ផងដែរ៕