សន្ដិសុខសង្គម

ឆេះបំផ្លាញផ្ទះមួយខ្នង,រថយន្តនិងទ្រព្យសម្បត្តិខ្ទេចអស់គ្មានសល់

ដោយ៖វិចិត្រ

កំពង់ស្ពឺ​៖អគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅបានបំផ្លាញផ្ទះមួយខ្នង,រថយន្តនិងទ្រព្យសម្បត្តិខ្ទេចអស់គ្មានសល់។ហេតុការណ៍នេះនៅភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១ ខែមិថុនា។

សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលឆេះនេះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រធ្វើអំពីឈើ ប្រ​ក់ស័ង្កសី ម្ចាស់ឈ្មោះ សុខ វ៉ិត អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៅ ចាន់ថន អាយុ ៣៦ឆ្នាំ ខូចខាតទាំ​ងស្រុង។ក្នុងនោះមាន​រថយន្តម៉ាក TOYOTA TACOM​A ផ្លាកលេខ ភ្នំពេញ 2X-​8353 ឆេះខូចខាតទាំងស្រុង-ទូដាក់ខោអាវ៣-គ្រែដេក៣-ពូក២-ទូទឹកក១-ប្លង់ដី១សន្លឹក-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ២សន្លឹក-សំបុត្រកំណើត៤សន្លឹក-សៀវភៅស្នាក់​នៅ១​ក្បាល-បណ្ណសម្គាល់យានយន្ត២សន្លឹក និងកាត​ចាក់វ៉ាក់សាំង២សន្លឹក ។

សមត្ថកិច្ច​​មូលដ្ឋាន​និងកម្លាំង​ជំនាញ​បានស្រាវជ្រាវហើយបានបញ្ជាក់ថា អគ្គិភ័យនេះបណ្ដាលមក​ពីការឆ្លងចរន្ដអគ្គិសនីក្នុងផ្ទះ ដែលតខ្សែតំណច្រើនក​ន្លែង​ មិនមានលក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ​។ករណី​នេះមិនបណ្ដាលឱ្យឆេះរាលដាលទៅ​ផ្ទះអ្នកដទៃ ឬមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕