កីឡា

កីឡាការិនីជាម្ចាស់ជើងឯកប្រាប់ពីវិធីធ្វើឲ្យស្រ្តីមានសុខភាពល្អ

ស្រ្តីជនជាតិអង់គ្លេសដែលជាជើងឯកពិភពលោកផ្នែកលើកទម្ងន់ បានចែករំលែកគន្លឹះសំខាន់ៗ ដើម្បីធ្វើយ៉ាងណាឲ្យស្រ្តីមានសុខភាពល្អរឹងមាំ។

ម្ចាស់​ពាន​ Guinness World Records បានបង្ហាញពីការបំផុសគំនិតរបស់នាង នៅ​លើ ទូរទស្សន៍មួយក្នុងកម្មវិធី អ្នកប្រយុទ្ធស្រ្តី (Gladiators)។ កីឡាការិនីរូបនេះមានឈ្មោះថា  Karenjeet Bains មានអាយុ ២៦ ឆ្នាំ ជាជនជាតិអង់គ្លេស។ ថ្មីៗនេះនាងបាន​បង្ហោះ​សារលើ​បណ្ដាញ​សង្គមថា នាង​ត្រូវ​បានគេជ្រើរើសឲ្យសម្ដែង​ជាតួអង្គ Athena។ នាងបន្ថែមថា “ខ្ញុំ​បាន​រង់​ចាំអស់ពេល​ជា​យូរ​មក​ហើយ ​ដើម្បី​ប្រកាស​ប្រាប់​អ្នក​គ្រប់គ្នា​ថា I am A GLADIATOR!!។

នៅក្នុងការសម្តែងជាតួអង្គ Athena នាងនឹងដាស់អារម្មណ៍អ្នកទាំងអស់គ្នា ឲ្យមានក្តីសុបិនអំពី ភាពវិជ្ជមាន នៃកាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយនឹងកម្លាំងចិត្ត អបអរសាទរនឹងដំណើរឆ្ពោះទៅមុខ។ នាងប្រាប់ថានាងគឺជាតួអង្គគំរូមួយ ដែលបង្ហាញពីកម្រឹតសមត្ថភាពរបស់មនុស្សស្រី។

នារីជើងឯក Super fit Karenjeet បានចែករំលែកជាប្រចាំនូវគន្លឹះសំខាន់ៗ និងការណែនាំអំពីការទទួលទានអាហារ ដែលធ្វើឲ្យសុខភាពល្អដោយមានបង្ហាញជារូបភាព និងវីដេអូឃ្លីប ដែលខ្លួននាងទទួលបាននូវរាងកាយមាំមួនដ៏អស្ចារ្យ។ អ្វីដែលនាងបានផ្តោតសំខាន់ជាងគេនោះ គឺការហាត់ប្រាណយ៉ាងទៀងទាត់ ញ៉ាំអាហារតាមស្តង់ដាកម្រិត គេងឲ្យបានទៀងទាត់ ផ្តល់ភាពរីករាយដល់ខ្លួនឯង។

Karenjeet មានអ្នកគាំទ្រជាង ១៩.៧k គឺជាចំនួនដ៏គួរឲ្យចាប់អារម្មណ៍ នៅលើបណ្តាញ Instagram។ នាងក៏ជាជើងឯក Commonwealth និងជាអ្នកលើកទម្ងន់ប្រភេទ Sikh ដែលជាស្ត្រីដំបូងគេរបស់ចក្រភពអង់គ្លេស។ Gladiators នឹងមកបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ BBC របស់ចក្រភពអង់គ្លេសនៅក្នុងពេលឆាប់ៗខាងមុខនេះ៕