សេដ្ឋកិច្ច

បើកវគ្គបណ្តុះបណ្តាលលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ដល់សហគមន៍

ស្ទឹងត្រែង៖មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបើកវគ្គបណ្តុះបណ្តាលលើកកម្ពស់គុណភាពសេវាកម្ម ទេសចរណ៍រយៈពេល៥ថ្ងៃ ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៣។

វគ្គនេះទទួលបានការឧបត្ថម្ភគាំទ្រពីគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact ។វគ្គបណ្តុះបណ្តាលខាងលើស្តីពី “មគ្គុទេ្ទសទេសចរណ៍ថ្នាក់សហគមន៍” នៅសហគមន៍អេកូទេសចរណ៍កោះព្រះ ដោយមានការចូលរួមពីលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត។

វគ្គបណ្តុះបណ្តាលមានសិក្ខាកាមចូលរួមចំនួន២០នាក់ ស្រី១៩នាក់ ផ្ដោតសំខាន់ដូចជា-១.ប្រវត្តិនិងភូមិសាស្ត្រខេត្តស្ទឹងត្រែង។២.តំបន់សក្តានុពលទេសចរណ៍នានាក្នុងខេត្តស្ទឹងត្រែង។៣.ការចងក្រងអំពីប្រវត្តិសហគមន៍អេកូទេសចរណ៍កោះព្រះ ដើម្បីឱ្យអ្នកនាំភ្ញៀវអធិប្បាយជូនភ្ញៀវ ទេសចរដែលមកទស្សនាកម្សាន្ត។

៤.បដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ។៥.ក្រមសីលធម៌របស់មគ្គទេសទេសចរណ៍។៦.ពិធីសាស្រ្តដឹកនាំភ្ញៀវ និងការរៀបចំកញ្ចប់ទេសចរណ៍សម្រាប់ភ្ញៀវ។៧.ការចុះអនុវត្តផ្ទាល់អំពីការអធិប្បាយ និងវិធីសាស្ត្រដឹកនាំភ្ញៀវក្នុងសហគមន៍៕