កីឡា

Barcelona ចង់បាន Lionel Messi ត្រលប់ទៅវិញ ខណៈ​ការផ្ទេរ​ទៅកាន់​អារ៉ាប៊ីសាអូឌីតរបស់គេក៏មានភាគរយខ្ពស់

ដោយ៖ Rith Kongkea

យោងតាមរបាយការណ៍ពីកីឡាករ Jose Felix Diaz និង Diego Pico របស់ MARCA បានឱ្យដឹងថា Lionel Messi កំពុងងាកទៅរកការផ្លាស់ប្តូរទៅកាន់ក្លឹប Al-Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

Lionel Messi ត្រូវបានក្លិប Al-Hilal ផ្តល់កុងត្រារយៈពេល 2 ឆ្នាំដែលមានតម្លៃខ្លួន 600 លានអឺរ៉ូ ដើម្បីជំរុញឲ្យលីគបាល់ទាត់អារ៉ាប៊ីសាអូឌីតកាន់តែមានប្រជាប្រិយភាព ហើយនិងមានការប្រកួតប្រជែងជាថ្មីជាមួយ Cristiano Ronaldo ដែលកំពុងលេងឱ្យ Al Nassr នៅទីនោះផងដែរ។

យ៉ាងណាមិញ ក្លិប Barcelona ចង់បាន Messi ត្រលប់ទៅកាន់ទឹកដី Camp Nou វិញ ប៉ុន្តែក្លិបកំពុងមានបញ្ហាហិរញ្ញវត្ថុ ជាហេតុធ្វើឲ្យមានការរាំងស្ទះក្នុងការនាំយកកីឡាករវ័យ 35 ឆ្នាំរូបនេះ ទោះបីជាសាមីខ្លួនចង់ត្រលប់មកវិញក៏ដោយ ។

ទន្ទឹមនឹងនោះ ក្លឹប Premier League មួយចំនួនក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករអាហ្សង់ទីនផងដែរ៕