កីឡា

Alexis Sanchez ចង់ត្រលប់ទៅ Premier League វិញ

ដោយ៖ Rith Kongkea

នេះបើយោងតាមសារព័ត៌មាន The Sun បានបង្ហាញថា Alexis Sanchez ដែលបច្ចុប្បន្នកំពុងបង្ហាញទម្រង់លេងយ៉ាងល្អឱ្យ Marseille នៅ Ligue 1 ដោយរូបគេបានបង្ហាញខ្លួន42 ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លិប​និងបានស៊ុតបញ្ចូលទីចំនួន 18 គ្រាប់ផងដែរនោះ ពេលនេះរូបគេចង់ត្រលប់ទៅកាន់ Premier League វិញ ដោយក្លិប Arsenal ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះ។

គួរបញ្ជាក់ផងដែរថា Alixis Sanchez ធ្លាប់បានមកចូលរួមជាមួយកាំភ្លើងធំ Arsenal ម្ដងរួចមកហើយ ក្រោយផ្ទេរពីក្លិបយក្សនៅអេស្ប៉ាញ FC Barcelona កាលពីឆ្នាំ 2014 ៕