សន្ដិសុខសង្គម

រថយន្តឃ្លុបដឹកទំនិញបត់បង្ខំឡង់គ្រីស័របុកពេញទំហឹងខូចខ្ទេចកំណាត់មុខ

ដោយ៖វិចិត្រ

ភ្នំពេញ៖រថយន្តឃ្លុបដឹកទំនិញបើកវ៉ាជែងយ៉ាងលឿន ហើយបានបត់កាត់មុខទាំងបង្ខំ ធ្វើឱ្យរថយន្តឡង់គ្រីស័រ​ហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹងខូចខ្ទេចផ្នែកខាងមុខ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៣​ ភូមិទួលកី​ សង្កាត់ភ្លើងឆេះរទះ​ ខណ្ឌកំបូល កាលពីម៉ោង៩ព្រឹកថ្ងៃទី៣០ ខែឧសភា។

ប្រភពព័ត៌មានបានឱ្យដឹងថា​ មុនកើតហេតុ រថយន្តឡង់គ្រីស័រ​ បានធ្វើដំណើរតាមផ្លូវជាតិលេខ៣​ពីជើងទៅត្បូង​។មកដល់កន្លែងខាងលើ មានរថយន្តឃ្លុបដឹកទំនិញបានវ៉ាជែងហើយបត់កាត់មុខរថយន្តឡង់គ្រីស័រ​ភ្លាមៗធ្វើឱ្យម្ចាស់រថយន្តឡង់គ្រីស័រហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរថយន្តឡង់គ្រីស័រខូចខ្ទេចខាងមុខ។

ចំណែករថយន្តឃ្លុបនោះបើកចូលក្នុងឃ្លាំងហើយតៃកុងគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចបានចុះពិនិត្យវាស់វែងនិងយក​រថយន្តទាំង២គ្រឿងទៅទុកនៅអធិការដ្ឋានគរបាលខណ្ឌកំបូលដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕