កីឡា

គ្រូបង្វឹកMauricio Pochettinoនឹងចូលដឹកនាំ Chelsea រយៈពេលពីរឆ្នាំ

ដោយ៖រតនា

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៥១ ឆ្នាំMauricio Pochettinoនឹងបានក្លាយជាគ្រូបង្វឹកនិងដឹកនាំក្រុមតោខៀច Chelseaពីបន្ទាប់ពីក្រុមដែលធ្លាប់មានឈ្មោះល្បីល្បាញមួយនេះបានធ្លាក់ចុះទំរង់លេងយ៉ាងខ្លាំងក្នុងយុទ្ធនាការ Premier Leagueនៅអង់គ្លេសរដូវកាលនេះ។

Chelsea បានបញ្ជាក់ពីការតែងតាំងលោក Mauricio Pochettino ជាគ្រូបង្វឹកបន្ទាប់ពីអតីតអ្នកចាត់ការ Tottenham Hotspur និង Paris Saint-Germainរូបនេះ បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយនឹងជម្រើសមួយឆ្នាំទៀត។

ក្លិបបាននិយាយថាលោក Pochettino នឹងចូលកាន់តំណែងថ្មីនៅលើទឹកដីតោខៀវនេះបន្ទាប់ពីគ្រូបង្វឹកបណ្ដោះអាសន្ន Frank Lampard នៅថ្ងៃទី ១ ខែកក្កដា។

ក្លិបបន្តទៀតថា៖“Mauricio គឺជាគ្រូបង្វឹកលំដាប់ពិភពលោកដែលមានកំណត់ត្រាល្បីល្បាញ។ យើងទាំងអស់គ្នាទន្ទឹងរង់ចាំវត្តមានដ៏សំខាន់របស់គាត់នៅលើទឹកដីរបស់យើង៕