សន្ដិសុខសង្គម

រថយន្តដឹកថ្មបើកកិនលូបាក់ផុងក្រឡាប់ផ្ងារកង់ចាក់ថ្មពេញផ្លូវ

ដោយ៖វិចិត្រ

ភ្នំពេញ​៖​រថយន្តធំដឹកថ្មបើកឆ្លងកាត់លូទ្រុឌទ្រោម បានបែកបាក់លូនោះផុងរថយន្តបណ្តាលឱ្យក្រឡាប់ផ្ងារកង់ចាក់ថ្មពេញផ្លូវ ដែលហេតុការណ៍នេះនៅភូមិសំរោង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ ​កាលពីម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែឧសភា។

អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ​ ផ្លាកលេខចង្កូតស្តាំ​PP 4281 ដឹកថ្មពេញបើកតាមផ្លូវលំ​ពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែកិនលូដែលមានសភាពចាស់ទ្រុឌទ្រោម បណ្តាលឱ្យបែកបាក់លូផុងរថយន្តក្រឡាប់ផ្ងារកង់ចាក់ថ្មពេញផ្លូវតែមិនមានមនុស្សរងរបួសឡើយ។ ក្រោយកើតហេតុ ម្ចាស់រថយន្តបានទិញលូថ្មីជួសជុលឡើងវិញ ហើយបានស្ទូចយករថយន្តទៅជួសជុលខ្លួនឯង៕