អន្តរជាតិ

មេដឹកនាំបេឡារុស្សចូលមន្ទីរពេទ្យបន្ទាប់ពីជួបជាមួយលោកពូទីន

ដោយ៖តុលា

ប្រធានាធិបតីបេឡារុសត្រូវបានគេរាយការណ៍មកថាបានចូលមន្ទីរពេទ្យបន្ទាន់ បន្ទាប់ពីជួបជាមួយលោកពូទីន ប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃអាទិត្យទី ២៨ ខែឧសភា ឆ្នាំ២០២៣។

Valery Tsepkalo មេដឹកនាំបក្សប្រឆាំងបេឡារុសបាននិយាយលើបណ្តាញតេលេក្រាមថា បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីបេឡារុស លោកAlexander Lukashenko ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Central Clinical Clinic of Moscow ដែលមានទីតាំងនៅក្នុងទីក្រុងមូស្គូប្រទេសរុស្ស៊ី ដោយវេជ្ជបណ្ឌិតថាមានស្ថានភាពធ្ងន់ធ្ងរ។

យោងតាមប្រភពដដែលនេះ ស្ថានភាពជំងឺលោក Lukashenko មិនត្រូវបានគេបញ្ជាក់ឲ្យដឹងច្បាស់នោះទេ គ្រាន់តែដឹងថា ឈាមត្រូវបានបន្សុទ្ធLukashenko ត្រូវបានប្រកាសថាមិនទាន់អាចដឹកទៅប្រទេសបេឡារុសភ្លាមៗឡើយ។ យ៉ាងណាក៏ដោយ ដើម្បីកុំឲ្យមានការសង្ស័យ និងជ្រួលច្របល់ យន្តហោះរបស់ Lukashenko ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុង Minskវិញ។

មុនកើតហេតុ នៅថ្ងៃទី ២៤ ខែឧសភា Lukashenko បានចូលរួមក្នុងវេទិកាសេដ្ឋកិច្ច   អឺរ៉ាស៊ីនៅទីក្រុងមូស្គូ។ ជាពិសេសនៅទីនោះ លោកបាននិយាយថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសបេឡារុសរួចហើយ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទ្វេភាគី។ ស្ថានភាពសុខភាពរបស់ Lukashenko ត្រូវបានគេវិភាគយ៉ាងកក្រើកនាពេលថ្មីៗនេះ ដោយលើកឡើងថា កំពុងមានសភាពទ្រុឌទ្រោមគួរឲ្យកត់សម្គាល់ បើទោះជារដ្ឋាភិបាលផ្លូវការមិនទទួលស្គាល់ក៏ដោយ៕

ប្រភព៖ Ukrainska Pravda