សន្ដិសុខសង្គម

បើកលឿនឡើងសួនចែកផ្លូវបន្ដបុកផ្លាកសញ្ញាខូចខាតច្រើនដើម

ដោយ៖វិចិត្រ

ភ្នំពេញ៖ព្រោះតែកូនមានជំងឺគាំងបេះដូង បុរសម្នាក់បើករថយន្ដយ៉ាងលឿនយកទៅមន្ទីរពេទ្យ ក៏ជ្រុលឡើងសួនចែកផ្លូវ ហើយបន្ដទៅបុកផ្លាកសញ្ញាឱ្យខូចខាតច្រើនដើម។ ករណីនេះនៅ ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា។

រថយន្តបង្កម៉ាក CRV ផ្លាកលេខ ភ្នំពេញ 2I-9806 ។អ្នកបើកបរបានប្រាប់សមត្ថកិច្ចថា គាត់បានបើករថយន្ដយ៉ាងលឿន​ពីព្រែកលៀប ដោយសារតែកូនមានជំងឺគាំងបេះដូង ដើម្បីយកទៅមន្ទីរពេទ្យ។លុះដល់ដល់កន្លែងកើតហេតុ​ក៏បានឡើងសួនចែកផ្លូវ រួចបន្ដទៅបុកផ្លាកសញ្ញាឱ្យបាក់ជាច្រើនដើម។បន្ទាប់ជួបគ្រោះថ្នាក់ដោយសារ​បារម្ភពីកូនបុរសរូបនោះក៏បានហៅផាស្អេបជួយដឹកកូនដើម្បីទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

សមត្ថកិច្ចនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះយករថយន្តបង្កទៅទុករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ៕