កម្សាន្ដ

ខ្លាឃ្មុំផេនដាយក្ស Ya Ya ត្រឡប់ទៅសួនសត្វប៉េកាំងវិញហើយ

ដោយ៖តុលា

ខ្លាឃ្មុំផេនដាយក្សញី Ya Ya បានត្រឡប់ទៅសួនសត្វប៉េកាំងវិញនៅម៉ោង ១២និង៤៣នាទីព្រឹក(ម៉ោងនៅទីក្រុងប៉េកាំង) ថ្ងៃចន្ទទី ២៩ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានគេដាក់ឱ្យនៅដាច់ពីគេក្នុងទីក្រុងសៀងហៃ។

យោងតាមរដ្ឋបាលព្រៃឈើ និងវាលស្មៅជាតិ ​បាន​ឲ្យ​ដឹង​ថា សុខភាព​របស់​យ៉ា​យ៉ា​ឥឡូវ​ស្ថិត​ក្នុង​ស្ថានភាព​ស្ថេរភាព។ Ya Ya បានមកដល់ទីក្រុងសៀងហៃ បន្ទាប់ពីផ្ទេរពីសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ។ (ខ្លាឃ្មុំផេនដាយក្ស Ya Ya ត្រូវបានគេឃើញនៅសួនសត្វ Beijing ក្នុងទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន ថ្ងៃទី ២៩ខែឧសភា ឆ្នាំ ២០២៣)។

Ya Ya កើតនៅសួនសត្វប៉េកាំងនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០០០។ នាងបានមកដល់សួនសត្វ Memphis អាម៉េរិក ក្នុងខែមេសា ឆ្នាំ ២០០៣ រួមជាមួយខ្លាឃ្មុំផេនដាយក្ស Le Le ជាបេសកជននៃមិត្តភាព ចិន-អាម៉េរិកហើយត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ៕

ប្រភព៖ XIHNUA.NET