សន្ដិសុខសង្គម

រន្ទះបាញ់មនុស្ស ពីរនាក់ ស្លាប់ពេលកំពុងដើរឆ្លុះកង្កែបនិងហ៊ីង

ដោយ៖រតនា

សៀមរាប៖ រន្ទះបានបាញ់បណ្តាលឱ្យមនុស្សពីរនាក់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បាត់ស្លាប់នៅពេលពួកគេកំពុងដើរឆ្លុះកង្កែបនិងហ៊ីង កាលពី យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានឱ្យដឹងថា អ្នកស្លាប់មានឈ្មោះ ជី ផល្លី អាយុ ២៤ឆ្នាំ នៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង និង ឈ្មោះ ឈាវ ឈាន អាយុ ២៨ឆ្នាំ នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ចំណែកក្រុមគ្រួសារជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ ត្រូវរន្ទះបាញ់បាញ់ស្លាប់ នៅពេល ចេញទៅឆ្លុះកង្កែប និងហ៊ីងពេលមេឃកំពុងធ្លាក់ភ្ញៀងដើម្បីយកមកធ្វើម្ហូប៕