អន្តរជាតិ

លោកពូទីនចាប់ខ្លួនអ៊ុយក្រែន២នាក់ថាប្រុងកម្ទេចរោងចក្រនុយក្លេអ៊ែរ

ដោយ៖តុលា

ភ្នាក់ងារចារកម្មរុស្ស៊ីនិយាយថាបានចាប់ខ្លួនបានជនជាតិអ៊ុយក្រែនចំនួន២នាក់នៅថ្ងៃព្រហស្បតិ៍ទី ២៥ ខែឧសភា បន្ទាប់ពីពួកគេបានរៀបចំផែនការប្រុងវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ។

សេវាសន្តិសុខរបស់ប្រទេសរុស្ស៊ីដែលហៅកាត់ថា FSB កាលពីថ្ងៃព្រហស្បតិ៍ទី ២៥ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសពីការចាប់ខ្លួនជនជាតិអ៊ុយក្រែនចំនួនពីរនាក់ សង្ស័យជាចារកម្មបរទេស។ ភ្នាក់ងារបានតាមដាន រកឃើញថា ពួកគេមានគម្រោងកំណត់គោលដៅរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេស។

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តី “ក្រុមបំផ្លិចបំផ្លាញពីសេវាចារកម្មបរទេសរបស់អ៊ុយក្រែន… បានព្យាយាមបំផ្ទុះខ្សែថាមពលចំនួន ៣០ កាលពីដើមខែឧសភាមកលើរោងចក្រថាមពលនុយក្លេអ៊ែរនៅ Leningrad និង Kalinin របស់រុស្ស៊ី” ក្នុងគោលបំណងចង់បញ្ឈប់ម៉ាស៊ីនរ៉េអាក់ទ័រកុំឲ្យដើរ។ ព័ត៌មានលម្អិត គេពុំទាន់អាចផ្ទៀងផ្ទាត់សាកសួរពីខាងទីក្រុងកៀវសម្រាប់ការបកស្រាយនោះទេ៕

ប្រភព៖  AFP