សន្ដិសុខសង្គម

កំសត់ណាស់!កម្មករទូកនេសាទអត់លុយនាំគ្នាផឹកស្រាសពុលស្លាប់ម្នាក់,ម្នាក់ទៀតក្អួតធ្លាក់ឈាម

ដោយ៖រតនា

ព្រះសីហនុ : កម្មករទូកនេសាទម្នាក់បានស្លាប់ និងម្នាក់ទៀតក្អួតធ្លាក់ឈាមក្រោយពីពួកគេបាននាំគ្នាផឹកស្រាសនៅវេលាម៉ោង ៧និង00 នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅកោះញ៉ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលស្លាប់ឈ្មោះ ឡុង  ភេទប្រុស ជនជាតិខ្មែរអ៊ិស្លាម អាយុ ៥៣ ឆ្នាំ មុខរបរកម្មករទូកនេសាទមងក្ដាម។ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ននៅលើទូកផែប៉ាទីក្រុម ៣១ ភូមិ3 ទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំពោះម្ចាស់ទូកឈ្មោះ សំ ដាវី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរអ៊ុតសក់មានទីលំនៅបច្ចុប្បន្ន នៅភ្នំខៀវ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ឥឡូវនេះសាកសពបានដឹកតាមទូកយករក្សាទុកនៅផែដីខ្សាច់ ក្រុម៣៤ ភូមិ៣ សង្កាត់១ រង់ចាំការពិនិត្យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត។ រីឯបុរសម្នាក់ទៀតដឹកទៅសង្រោះបន្ទាន់នៅមន្ទីរពេទ្យ នេះបើយោងតាមការរៀបរាប់បញ្ជាក់ពីកម្មករទូកនេសាទដូចគ្នា៕