សន្ដិសុខសង្គម

Rang Roverមួយគ្រឿងឆេះហ្មត់នៅសល់តែគ្រោងឆ្អឹងដែក

ដោយ៖រតនា

ព្រះសីហនុ៖រថយន្តម៉ាកRang Rover មួយគ្រឿងឆេះឡើងហ្មត់នៅសល់តែគ្រោងឆ្អឹង ស្ថិតក្នុងចំណុច ក្រុម ០១  ភូមិ  ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ កាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ឧសភា ។

លោកវីរសេនីយ៍ឯកអុក ពិសិដ្ឋមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុបានឲ្យដឹងថា រថយន្ត Rang Rover ដែលឆេះ នោះពាក់ផ្លាកលេខ កម្ពុជា𝐅𝐂𝐀𝐈1668 ពណ៌ស ដែលមានម្ចាស់ឈ្មោះ គឹម ភាង បានជួលរថយន្តអោយទៅ ឈ្មោះ  អាហ្វុង ជាជនជាតិ ចិន(អ្នកបើកបរ)ស្ថិតក្នុងចំណុច ក្រុម ០១  ភូមិ  ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុកម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដែរតែមិនអាចជួយបាន។ មូលហេតុដែលនាំឲ្យឆេះនេះគឺវាបណ្តាលមកពី ឆ្លងចរន្តភ្លើងនៅក្នុងរថយន្ត៕