សន្ដិសុខសង្គម

រថយន្តបើកបុករបាំងថ្មចែកផ្លូវបាក់អស់២កង់​រួចក្រឡាប់ផ្ងារកង់

ភ្នំពេញ​៖រថយន្តតូយូតា តាកូម៉ា បានបើកបុករបាំងថ្មចែកផ្លូវបាក់អស់២កង់ រថយន្តក៏ក្រឡាប់ផ្ងារកង់ តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។គ្រោះថ្នាក់ចរាចរនេះ​បានកើតឡើងនៅតាមផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ២ ខណ្ឌឫស្សីកែវ កាលយប់ថ្ងៃទី២៣ ខែឧសភា។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹង​បានបើករថយន្តម៉ាកTACOMA ផ្លាកលេខភ្នំពេញ2BA 9352 ពីត្បូងទៅជើងក្នុងល្បឿលឿន។មកដល់កន្លែងខាងលើក៏បានរេចង្កូតបុករបាំងថ្មចែកផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារកង់។​ភ្លាមៗនោះអ្នកបើកបររថយន្ត​បានលូនចេញហើយគេចខ្លួនបាត់។

ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះវាស់វែងនិងស្ទួចយករថយន្តបង្កទៅទុក​ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ​៕