អន្តរជាតិ

មេទាហានស៊ីឈ្នួល Wagnerថាទាហានអ៊ុយក្រែនមានការបណ្តុះបណ្តាលខ្ពស់

ដោយ៖តុលា

មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner បាននិយាយថា អ៊ុយក្រែនមានការបណ្តុះបណ្តាលខ្ពស់ណាស់ ទាហានរុស្ស៊ីមិនទាន់ត្រៀមខ្លួនប្រយុទ្ធល្អពេញលេញនៅឡើយទេ។

លោក Prigozhin បាននិយាយកាលពីថ្ងៃអង្គារបែបនេះ ក្នុងបទសម្ភាសន៍ជាមួយលោក Konstantin Dolgov ដែលជាអ្នកសរសេរប្លុកគាំទ្រជនជាតិរុស្ស៊ីសម្រាប់ប្លុក Telegram Channel របស់គាត់។ ក្នុងនោះបានលើកឡើងថា កូនៗទាហានស៊ីឈ្នួលរបស់គាត់គឺជាអ្នកប្រយុទ្ធខ្លាំងបំផុត ប៉ុន្តែកងទ័ពអ៊ុយក្រែនក៏បានធ្វើការប្រយុទ្ធយ៉ាងខ្លាំងក្លាផងដែរជាពិសេសនៅ Bakhmut។ ប្រជាជនអ៊ុយក្រែនមានការរៀបចំខ្ពស់ មានការបណ្តុះបណ្តាលខ្ពស់ ហើយការស៊ើបការណ៍របស់ពួកគេស្ថិតនៅកម្រិតខ្ពស់បំផុត ពួកគេអាចដំណើរការប្រព័ន្ធយោធាណាមួយដោយជោគជ័យស្មើគ្នា ទាំងប្រព័ន្ធអាវុធរបស់សូវៀត ឬអង្គការណាតូ។

ចំណែកទាហានរុស្ស៊ីវិញគឺមិនទាន់បានរៀបចំខ្លួនល្អនៅឡើយទេ។ នៅពេលត្រូវបានសួរអំពីការលុកលុយឆ្លងព្រំដែននាពេលថ្មីៗនេះនៅក្នុងទីក្រុង Belgorod លោក Prigozhin បាននិយាយថា “ក្រុមអ្នកវាយប្រហារផ្តាច់ខ្លួនរុស្ស៊ីកំពុងចូលទៅក្នុងតំបន់ Belgorod ដោយបើកចំហ” ហើយកងកម្លាំងការពាររបស់រុស្ស៊ី “មិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងពួកគេក្នុងទម្រង់ណាមួយឡើយ”៕

ប្រភព៖ CNN