សេដ្ឋកិច្ច

មន្រ្តីជំនាញគ្រោងនឹងសាកល្បងបង្កាត់ពូជត្រីខ្យា

ដោយ៖សុខុម

ស្ទឹងត្រែង៖អ្នកជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វមេគង្គលើគ្រោងសាកល្បង បង្កាត់ពូជត្រីមួយប្រភេទឱ្យឈ្មោះថាត្រីខ្យាជំនួសត្រីធម្មជាតិដើម្បីកុំឱ្យវាផុតពូជ។

លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សជលផលដែលក្តាប់ការងារនៅ មជ្ឈមណ្ឌល ខាងលើបាននិយាយទៅកាន់លោករដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី កាលពីព្រលប់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣ នៅឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែងថា ចាប់តាំងពីមជ្ឈមណ្ឌលសម្ផោធប្រើប្រាស់ជាផ្លូវការមកត្រីផលិតបានមានដូចជាត្រីឆ្ពិន អណ្តែង ប្រានិងត្រីទីឡាព្យាជាដើម។

លោកប៊ុន រ៉ាស៊ីបាននិយាយទៀតថានៅពេលដ៏ឆាប់ខាងមុខនឹងមាន ការចិញ្ចឹមពូជត្រីខ្យា ដែលជាត្រីកម្រមួយប្រភេទ   នៅក្នុងបំតន់ទឹកសាប    ខេត្តស្ទឹងត្រែង ផងដែរ។ជាមួយនោះលោកឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់  និងនេសាទបានលើកឡើងថាស្នើសុំដល់អភិបាលខេត្តដែលបានចូលរួមនោះ ជួយសហការរកទីផ្សារគាំត្រទិញកូនត្រី ពីកន្លែងផលិតកូនត្រីដ៏ធំមួយនេះក្រោយពីផលិតបាន។

លោករដ្ឋមន្ត្រីកសិកម្ម បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញនៅស្ថានីយស្រាវជ្រាវ និងបង្កាត់ពូជត្រីដើម្បីធ្វើការសាកល្បងចិញ្ចឹមត្រីខ្យា។ ក្រសួងកសិកម្មគាំទ្រនឹងជួយជាថវិកាទៅលើគម្រោងនេះ។ បើកាលណាចិញ្ចឹមបានជោគជ័យយើងក៏អាចផ្សព្វដល់ប្រជាជនចិញ្ចឹមបន្តបានទៀតផង។

លោកស្រី សម វិចិត្រនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងយល់ឃើញថា ជាការពិតណាស់ បើសិនជាគម្រោងចិញ្ចឹមត្រីខ្យា ដែលជាប្រភេទត្រីក្នុងស្រុកអាចផលិតបានមែន លោកយល់ឃើញថា នៅពេលគម្រោងជោគជ័យប្រជាជននឹងចាប់អារម្មណ៍ ហើយងាកមកធ្វើវារីវកម្មប្រភេទត្រីក្នុងស្រុក។ពេលនោះ ខាងជំនាញផលិតត្រីក្នុងស្រុក ក៏មានកម្លាំងផលិតត្រីក្មុងស្រុក ដែលមានតម្លៃសេដ្ឋកិច្ឋទីផ្សារខ្ពស់និងត្រីផ្សេងៗទៀត ឱ្យកាន់តែច្រើនដើម្បីបំពេញតម្រូវការទីផ្សារ។

សូមបញ្ជាក់ថាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើបើកសម្ពោធ ដាក់ឱ្យដំណើរការ កាលពីឆ្នាំ២០២១ហើយបានចំណាយថវិកាអស់១លាន៧សែនដុល្លារលើផ្ទៃដីជាង១០ហិកតា៕