សន្ដិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ជាមួយដាវនិងសម្ភារកាច់កម៉ូតូ

ដោយ៖វិចិត្រ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើរដ្ឋបាលដោយឃាត់ជនសង្ស័យចំនួន១០នាក់ ដកហូតសម្ភារសម្រាប់កាច់សោម៉ូតូនិងដាវមួយដើម។ការឃាត់ខ្លួនក្រុមជនសង្ស័យនេះនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹក​ថ្ងៃទី២៤​ ខែឧសភា ឆ្នាំ២០២៣។

​ សមត្ថកិច្ចបានឱ្យដឹងថា​ មុនចាប់ក្រុមនេះ ពលរដ្ឋបានរាយការណ៍ថា តំបន់ខាងលើមានក្មេងទំនើងចេញចូលញឹកញាប់មិនថាយប់ឬថ្ងៃទេ។ក្នុងនោះតែងតែងបាត់បង់សម្ភារទ្រព្យសម្បត្តិដែលមានតម្លៃជាហូរហែ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើរដ្ឋបាលក្នុងតំបន់ដែលស្មុគស្មាញនោះ។

​កម្លាំងបានប្រទះឃើញក្រុមក្មេងទំនើងពពាក់ពពូនគ្នានៅក្នុងបន្ទប់ជួល ហើយពេលត្រួតពិនិត្យបានរកឃើញឧបករណ៍សម្រាប់កាច់សោកម៉ូតូនិងដាវ១ដើម​ ទើបឃាត់ខ្លួនសរុបចំនួន១០នាក់។ជនសង្ស័យក្រោយឃាត់ខ្លួនត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី៕