សន្ដិសុខសង្គម

បើករថយន្តលឿនជ្រុលឡើងខឿនផ្លូវបុកបង្គោលភ្លើងក្រឡាប់ខូចខាតយ៉ាងដំណំ

ដោយ៖វិចិត្រ

ភ្នំពេញ៖តៃកុងបានបើករថយន្តយ៉ាងលឿនដោយមានអ្នករួមដំណើរ៣នាក់ ដល់ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលឡើងខឿនផ្លូវបុកបង្គោលភ្លើងបាក់១ដើម រថយន្តក្រឡាប់ខូចខាតយ៉ាងដំណំ។គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅតាមផ្លូវ R៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញវេលាទៀបភ្លឺថ្ងៃទី២៣ ខែឧសភា ។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាក Ford Ranger ផ្លាកលេខបន្ទាយមានជ័យ 2C-1777 ធ្វើដំណើរតាមផ្លូវ R៨ ពីលិចទៅកើតយ៉ាងលឿន។

មកដល់កន្លែងខាងលើស្រាប់តែរេចង្កូតឡើងលើខឿនផ្លូវជ្រុលបុកបង្គោលភ្លើងបាក់មួយដើម។ ចំណែកឯរថយន្តបានក្រឡាប់ផ្ងារកង់ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕