កម្សាន្ដ

និស្សិតស្រីអាម៉េរិកម្នាក់រៀនចប់ថតរូបស្រើបស្រាលបង្ហោះលើបណ្តាញសង្គមធ្វើឲ្យមានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី

ដោយ៖តុលា

នារីម្នាក់រំភើបខ្លាំងពេកនិងចង់បង្អួតសមិទ្ធផលដែលខ្លួនបានបញ្ចប់អស់រយៈពេលច្រើនឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សា បានថតរូប១ក្បាច់ផ្អើលអ្នកលេងបណ្តាញសង្គម។

នៅក្នុងការអបអរសាទរនៃការទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យអារីហ្សូណា អាម៉េរិកក្នុងខែនេះ នារីម្នាក់ឈ្មោះ Rachel Davenpole បានថតរូបនៅឯបរិវេណសាលាជាមួយនឹងកាយវិការដ៏គួរឲ្យភ្ញាក់ផ្អើល លើកជើងឡើងលើដាំក្បាលចុះក្រោមបង្ហាញសាច់ភ្លៅ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកលេងបណ្តាញសង្គមធ្វីតធ័រ។

នាង Rachel បានថតរូបជាមួយឯកសណ្ឋានទទួលសញ្ញាប័ត្រ មានពាក់ស្បែកជើងកែងចោតមួយគូ និងអៀមពណ៌ក្រហម។ រូបថតសិចស៊ីនេះ ទទួលបានការចូលមើលច្រើនជាង ៦.៧ លានដងពីអ្នកទស្សនាធ្វីតធ័រ (Twitter)។ មានអ្នកសរសេរក្នុងន័យរិះគន់លេងសើចនាង។ អ្នកគាំទ្រម្នាក់ទៀតបានសរសេរថា “នេះពិតជាគួរឱ្យចាប់អារម្មណ៍ដូចជាឆ្កួតឡប់អ៊ីចឹង” ។ អ្នកខ្លះបានសរសេរថា “នេះគឺហួសពីការបត់បែន”។

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ រ៉ាជែលបានចេញមកតបអះអាងថា “នោះដោយសារនាងមានអារម្មណ៍រំភើបខ្លាំង ដែលបានបញ្ចប់ការសិក្សា Magna Cum Laude (៣.៨ GPA) និងទទួលបានអាហារូបករណ៍ជាង ៤ម៉ឺនដុល្លារ”៕

ប្រភព៖ ALJAZEERA